ជីវិតកម្សាន្ដ
Song Joong Ki ទម្លាយរឿងគ្រួសារប្រាប់ទស្សនិកជន
បន្ទាប់ពីបង្ហាញខ្លួនមួយរយៈ ដោយមិនមានការបណ្តាក់ទុកណាមួយដើម្បីទាក់ទាញប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តទីក្រុង Cannes នោះ Song Joong Ki ស្រាប់តែបានចូលរួមក្នុងការសន្ទនានៅមុខប្រព័ន្ធផ្សព្វផ្សាយចិន។

តារាសម្តែងកូរ៉េបានចែករំលែកជុំវិញរឿង “Hopeless” និងជីវិតឯកជនរបស់លោក។ Song Joong Ki បាននិយាយថាគាត់មិនខ្វល់ខ្វាយពេកអំពីប្រាក់ពេលចូលរួមក្នុងគម្រោងនេះទេ។ “Hopeless” នឹងក្លាយជាគម្រោងដំបូងដែលតារារូបនេះព្យាយាមក្នុងពេលតែមួយជាតារាសម្ដែង និងផលិតករ។
នៅពេលដឹងថាភរិយារបស់គាត់មានផ្ទៃពោះ Song Joong Ki ភ្លាមៗបានឆ្លើយយ៉ាងម៉ឺងម៉ាត់ថា “ការធ្វើជាឪពុកគឺជារឿងសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ គ្រួសារតែងតែនៅពីលើអាជីពរបស់ខ្ញុំ” ។ ទង្វើនេះបានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយចិនមានការភ្ញាក់ផ្អើល និងរីករាយ។ មិនត្រឹមតែប៉ុណ្ណោះ Song Joong Ki បានសារភាពដោយត្រង់ថា ខ្លួនមិនខ្វល់ខ្វាយខ្លាំងពេកទេ ចំពោះការសរសើរថា មានមុខក្មេងជាងអាយុពិត។ អ្វីដែលសំខាន់បំផុត តារាតែងតែគិតគឺការមានកូន។
បច្ចុប្បន្ន Song Joong Ki កំពុងចំណាយពេលសម្រាក និងមើលថែភរិយាជនជាតិអង់គ្លេសនៅប្រទេសលោកខាងលិច។ គាត់ក៏បានយកប្រពន្ធទៅជាមួយនៅពេលចូលរួមមហោស្រពភាពយន្ត Cannes ។ នៅក្នុងខែសីហា គូស្នេហ៍មួយគូនេះគ្រោងនឹងស្វាគមន៍កូនដំបូងរបស់ពួកគេផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Kwan ស្ទើរតែធ្វើឲ្យអ្នកគាំទ្រប្រហោងពោះនឹងឈុតដែលនាងស្លៀក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


