សេដ្ឋកិច្ច
ការនាំចេញទំនិញរបស់ ថៃ ធ្លាក់ចុះមិនធ្លាប់មានក្នុងរយៈពេល ៧ ខែជាប់គ្នា
យោងតាមការបញ្ជាក់ពីសំណាក់ក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងថា នៅក្នុងខែមេសា ការនាំចេញទំនិញថៃបានធ្លាក់ចុះប្រមាណ ៧.៦ ភាគរយ ដោយមានតម្លៃត្រឹមតែ ២១.៧២៣ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយវាក៏ជាការធ្លាក់ចុះមិនធ្លាប់មានផងដែរក្នុងរយៈពេល ៧ ខែជាប់ៗគ្នា ។

លោក Kirati Ratchano រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានប្រាប់សន្និសីទសារព័ត៌មានមួយថា ថៃបាននាំចូលទំនិញមានតម្លៃ ២៣.១៩៥ ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះ ៧.៣ ភាគរយ ខណៈប្រទេសនេះមានឱនភាពពាណិជ្ជកម្មចំនួន ១.៤៧១ ពាន់លានដុល្លារនៅក្នុងខែមេសា ។
សម្រាប់រយៈពេល ៤ ខែ ពោលចាប់ពីខែមករា ដល់ខែមេសា ការនាំចេញទំនិញរបស់ថៃមានតម្លៃ ៩២ ពាន់លានដុល្លារ ធ្លាក់ចុះ ៥.២ ភាគរយ និងទំនិញនាំចូលមានតម្លៃ ៩៥.៥១៩ ពាន់លានដុល្លារ ធ្លាក់ចុះ ២.២ ភាគរយ ខណៈសម្រាប់រយៈពេល ៤ ខែនេះដែរ មានឱនភាពពាណិជ្ជកម្មចំនួន ៤.៥១៦ ពាន់លានដុល្លារ ។

ដោយឡែក តម្លៃទំនិញឧស្សាហកម្មដែលនាំចេញនៅក្នុងខែមេសា ដូចជា ផលិតផលទាក់ទងនឹងប្រេង គ្រឿងបន្លាស់កុំព្យូទ័រ គ្រឿងបន្លាស់ម៉ាស៊ីន គ្រឿងអលង្ការ និងដែក មានការធ្លាក់ចុះ ១១.២ ភាគរយ ដែលជាការធ្លាក់ចុះសម្រាប់ខែទី ៧ ជាប់ៗគ្នា ។ ចំណែកទំនិញដែលមានការកើនឡើងក្នុងការនាំចេញវិញ រួមមាន គ្រឿងបន្លាស់រថយន្ត ឧបករណ៍ទូរគមនាគមន៍ គ្រឿងបន្លាស់ទូរស័ព្ទ ត្រង់ស៊ីស្ទ័រ និងសម្ភារធ្វើដំណើរផ្សេងៗជាដើម ។
ទន្ទឹមនោះ ឧស្សាហកម្ម ផលិតផលកសិកម្មក៏មានការថយចុះតម្លៃនាំចេញដែលរួមមាន ដំឡូងមី កៅស៊ូ អាហារសមុទ្រកែច្នៃ និងចំណីសត្វ ។ ប៉ុន្តែទោះបីជាមានការធ្លាក់ចុះបែបនេះក៏ដោយ ប៉ុន្តែថៃរំពឹងថា នឹងមានកំណើនឡើងវិញនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ។

គួរឲ្យដឹងថា ប្រទេសថៃបានទទួលរងនូវការធ្លាក់ចុះការនាំចេញទំនិញ ចាប់តាំងពីខែតុលាឆ្នាំមុនមកម្ល៉េះ ដោយក្នុងនោះធ្លាក់ចុះ ៤.៤ ភាគរយក្នុងខែតុលា, ៦ ភាគរយក្នុងខែវិច្ឆិកា, ១៤.៦ ភាគរយក្នុងខែធ្នូ, ៤.៥ ភាគរយក្នុងខែមករា, ៤.៧ ភាគរយក្នុងខែកុម្ភៈ និង ៤.២ ភាគរយនៅក្នុងខែមីនា ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Nation Thailand

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់