Connect with us

ជីវិតកម្សាន្ដ

ម្ចាស់បទ​ “ផ្លូវណាទៅផ្ទះម៉ែក្មេក” ថាន់ នឿថង រកឃើញទ្រនំថ្មី

បានផុស

នៅ

កញ្ញា ថាន់ នឿថង ដែលគេស្គាល់ថាជាម្ចាស់បទ “ផ្លូវណាទៅផ្ទះម៉ែក្មេក” ក្រោយសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីលើវិថីសិល្ប:មួយរយ:មកនោះ ពេលនេះនាងបានទម្លាយប្រាប់ឲ្យដឹងថា ខ្លួនរកបានទ្រនំថ្មីដែលក្លាយជាតារាចម្រៀងមានឈ្មោះនៅក្នុងផលិតកម្មផ្លូវការហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការកត់​សម្គាល់​តារាចម្រៀងស្រីវ័យ២១ឆ្នាំមានស្រុកកំណើត ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កញ្ញា ថាន់ នឿថង កន្លងមកក៏​ធ្លាប់​​ទទួល​បាន​នូវ​កាគាំទ្រ​ខ្លាំង​នាពេល​បក​ស្រាយ​​​​​ចម្រៀង​មនោសញ្ចេតនា​យ៉ាង​ពិរោះក្រអួនក្រអៅ​​មាន​ចំណង​ជើង​ថា «វិហារ​សួគ៌​ជ័យ» ក្នុង​កម្មវិធី​ចម្រៀង​គ្រួសារ​ខ្មែរ​។

ទាក់ទងនឹងការចូលផលិតកម្មថ្មីតារាស្រី ថាន់ នឿថងបានប្រាប់ឲ្យដឹងដោយអារម្មណ៍សប្បាយចិត្តថា នាងសូមអរគុណដល់ផលិតកម្មថោន (Town Production )ដែលបានផ្ដល់ទ្រនំថ្មីមកកាន់នាង ជាពិសេស អគុណដល់បងៗក្រុមការងារដែលបានផ្ដល់ដំបូរមានថ្មីៗមកកាន់ប្អូនហើយបានខិតខំផលិតនូវវីដេអូចម្រៀងមួយបទ (មិនបានជួបរាល់ថ្ងៃ តែស្រលាញ់រាល់ថ្ងៃ )។

តារាចម្រៀងអ្នកនាង ថាន់ នឿថង បានប្រាប់បន្ថែមថា បទចម្រៀងរបស់នាងត្រៀមនឹងចេញនាពេលឆាប់ៗខាងមុខនេះ។នាងថាបទនេះបានខិតខំយ៉ាងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តហើយនាងក៏សង្ឃឹមថា បងប្អូននឹងនៅតែជួយបន្តគាំទ្របទចម្រៀងរបស់នាងនៅក្នុងផលិតកម្មថោននាពេលខាងមុខនេះផងដែរ។

កញ្ញា ថាន់ នឿថង​ ពេលនេះកាន់តែ​លំនឹង​​​លើ​​វិថី​សិល្បៈ​ ខណៈ​នាងក៏ជា​តារា​ចម្រៀង​​​ស្រី​វ័យ​ក្មេង​ដែល​​មហាជន​ចាប់​អារម្មណ៍​ និង​ទទួល​​ស្គាល់​អំពី​ទឹក​ដម​សំនៀង​រួច​មក​ហើយ​នា​ពេល​​​​ប្រឡង​ចម្រៀង​លំដាប់​ពិភព​លោកគឺ​កម្មវិធី​X Factor Cambodiaរដូវ​កាល​ទី​១កាល​​ពី​​ឆ្នាំ​២០១៩កន្លង​មក​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា២៨ នាទីutes មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង៤២ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

សេចក្ដីជូនដំណឹង៤៧ នាទីutes មុន

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍ 

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម