ព័ត៌មានជាតិ
សហគមន៍មួយបណ្តុះផ្នត់គំនិតក្មេងជំនាន់ក្រោយឲ្យចេះស្រឡាញ់ និងអភិរក្សព្រៃជម្រកត្រី
លើទំហ៊ំផ្ទៃដីជាង១ហិកតា ឋិតក្នុងតំបន់៣នៃបឹងទន្លេសាបដែលកន្លងមកតំបន់នេះត្រូវបានជនខិលខូចលួចទន្ទ្រានជា
បន្តបន្ទាប់ធ្វើឲ្យព្រៃឈើដែលជាជម្រកត្រីសម្រាប់រស់នៅបន្តពូជរិចរឹលហិនហោចបង្កឲ្យត្រីគ្រប់ប្រភេទបន្លាស់ទីស្ទើរទាំង
ស្រុង សូម្បីតែប្រជានេសាទជាលក្ខណះគ្រួសាររកតែត្រីធ្វើប្រហុកផ្អកមិនបានផង។

លោក ខែម ជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជានេសាទលក្ខណះគ្រួសារ និងជាសមាជិកសហគមន៍ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ បានឲ្យកម្ពុជាថ្មីដឹងថា កាលពីមុននៅចំណុច(ឡរខ្យួង)ឋិតក្នុងតំបន់៣នេះសម្បូរត្រីណាស់ គឺមានគ្រប់ប្រភេទសម្រាប់ដោះស្រាយជីវភាពគ្រួសារប្រជានេសាទជាលក្ខណះគ្រួសារបានយ៉ាងប្រសើរ។ ក្រោយមកព្រៃជម្រកត្រីមួយនេះត្រូវបានរិចរឹលម្តងបន្តិចៗដោយជនខិលខួចលួចទន្ទ្រាននៅពេលយប់ទើបព្រៃជម្រកមច្ឆាជាតិនេះបាត់បង់ទាំងស្រុងធ្វើឲ្យត្រីគ្រប់ប្រភេទបន្លាស់ទីស្ទើរគ្មានសល់រហូតដល់បច្ចុប្បន្ន ។

លោកបន្តថា ពេលនេះតំបន់នេះត្រូវបាននិងកំពុងស្តារ និងអភិរក្សឡើងវិញ ស្របពេលរាជរដ្ឋាភិបាលចេញបទបញ្ជាឲ្យអាជ្ញាធរខេត្តទាំងអស់ជាប់បឹងទន្លេសាបត្រូវការពារតំបន់អភិរក្សមច្ឆាជាតិឡើងវិញ គឺក្នុងតំបន់២ និងតំបន់៣ដែលជាតំបន់ហាមឃាត់ឡើងវិញបន្ទាប់ពីជនខិលខូចបានរំលោភកាន់តែធ្ងន់ធ្ងរៗទៅ។ លោកថា ដោយមានការអភិរក្សតំបន់ខាងលើនេះឡើងវិញលើទំហ៊ំដីជាង១ហិកតា នៅព្រឹកថ្ងៃទី១២ ខែមិថុនានេះ សហគមន៍ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ បានរួមគ្នាដាំកូនឈើ២ប្រភេទ ជិត២០០ដើម គឺកូនដើមរាំង និងកូនដើមអណ្តេញ ឬ “ម្តេញ” នៅក្នុងតំបន់តំបន់ខាងលើ នៃព្រៃលិចទឹកក្នុងដែនបឹងទន្លេសាបក្នុងភូមិសាស្ត្រខេតបាត់ដំបង ។

ជាមួយគ្នានេះដែរប្រធានសហគមន៍ភូមិ និងក្រុមប្រឹក្សាឃុំបានលើកឡើងដូចគ្នាថា ក្នុងសកម្មភាពដាំកូនឈើនេះគឺមានសិស្សានុសិស្សដែលជាធន់ធានមនុស្សជំនាន់ក្រោយរួមនឹងលោកគ្រូអ្នកគ្រូរបស់ពួកគេផងបានចូលរួមយ៉ាងច្រើន ក្នុងគោលបំណងបណ្តុះផ្នត់គំនិតពួកគេឲ្យចេះស្រឡាញ់ និងអភិរក្សព្រៃជម្រកមច្ឆាជាតិជាប្រយោជន៍រួមដើម្បីជីវភាពគ្រួសារប្រជាជនទូទៅក្នុងខេត្ត និងជាការបន្តវេណទៅថ្ងៃអនាគតរបស់ពួកគេផង ។

ក្រុមមន្ត្រីជំនាញក្នុងសហគមន៍បានពន្យល់ថា ដើមឈើ២ប្រភេទខាងលើ គឺមានប្រយោជន៍សម្រាប់មច្ឆាជាតិគ្រប់ប្រភេទរស់នៅដើម្បីបន្តពូជ ជាពិសេសដើម អណ្តេញ ឬខ្លះហៅថា”ម្តេញ”ដែលជាប្រភេទដើមឈើតូចៗមានកម្ពស់ប្រហែល២ម៉ែត្រជាង អ្នកភូមិខ្លះយកទៅផ្សំជាឱសថសម្រាប់សុខភាពផង។ ដោយការដាំនេះនៅមានកម្រិតនៅឡើយសហគមន៍ក៏កំពុងបន្តបណ្តុះបន្ថែមធ្វើយ៉ាងណាឲ្យបានតាមតម្រូវការដែលសហគមន៍បានគ្រោងទុក៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


