Connect with us

ព័ត៌មានជាតិ

និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មឈ្នះពានរង្វាន់ត្នោតមាស លើការស្រាវជ្រាវត្រីប្រហុកខ្មែរ

បានផុស

នៅ

ក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មបានឈ្នះពានរង្វាន់ត្នោតមាសប្រចាំឆ្នាំ២០២៣លើការស្រាវជ្រាវត្រីប្រហុកខ្មែរ បន្ទាប់ពីបានធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយនិស្សិតផ្សេងៗទៀតអស់រយៈពេលជាច្រើនខែរួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកក្រុមជាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣បានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងចំណោមបេក្ខជនចូលរួមប្រកួតចំនួន៣៩ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៧។

ពិធីប្រកាសជ័យលាភីនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ខែ មិថុនាឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក សេន សុវណ្ណ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ហ្វីលីព ម៉ូណាំង ប្រធានគណៈមេប្រយោគកម្មវិធីប្រកួតពានរង្វាន់ Thnot d’Or ២០២៣ បានមាន​ប្រសាសន៍ថា ការប្រឡងប្រជែងស្នាដៃអត្ថបទស្រាវជ្រាវដណ្តើមពានរង្វាន់ត្នោតមាសឬ Thnot d’Or ២០២៣ ក្រោមប្រធានបទ ៖ «ការបង្កើនគុណតម្លៃបន្ថែមនៃប្រហុក ជាពិសេសគឺ​ដើម្បីធ្វើឱ្យផលិតផលប្រហុកក្លាយ​ទៅជាផលិតផលនាំចេញ» បានចាប់ផ្តើមជាផ្លូវការនូវការងារស្រាវជ្រាវនៅថ្ងៃទី២៨ កុម្ភៈ ហើយថ្ងៃទី១១ មេសា គឺជាថ្ងៃដែលគណៈមេប្រយោគប្រកាសលទ្ធផលក្រុមនិស្សិតចំនួន១០ក្រុម ដែលឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ដោយមានបេក្ខជនចូលរួមរហូតដល់៣៩ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៧។

ជាលទ្ធផលបានរកឃើញជយលាភីចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងចំណាត់ថ្នាក់លេខ២ និងលេខ៣ បានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, ដោយពាន់រង្វាន់​ចំណាត់ថ្នាក់លេខ១ ទទួលបានទឹកប្រាក់ចំនួន ៤ លានរៀល ពានរង្វាន់លេខ២ ទទួលបានទឹកប្រាក់ ២ លានរៀល និងពានរង្វាន់លេខទី៣ មានទឹកប្រាក់ ១លានរៀល។

លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាស​ផលិតឱសថ​ប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេល បានមានប្រសាសន៍ថា ត្រីប្រហុកដែលជាប្រធានបទសម្រាប់ ពានរង្វាន់ត្នោតមាស ២០២៣ គឺជាផ្នែកមួយនៃមរតកដែលបន្សល់ទុកដោយដូនតាខ្មែរ។ ប្រហុកក៏មិនខុសពីស្ករត្នោតដែរ គឺជាអត្តសញ្ញាណ​ខ្មែរ ជាគ្រឿងផ្សំមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបានសម្រាប់ម្ហូបខ្មែរ។

លោកឧកញ៉ា បានបន្តថា មូលនិធិគីណាល់បានបង្កើតពានរង្វាន់ត្នោតមាស នេះឡើងកាលពីឆ្នាំ២០១៧ ក្រោមការ​ឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុនខនហ្វីរេល និងសហគ្រាសផលិតឱសថប៉េប៉េអឹម គឺក្នុងគោលបំណងជំរុញ​លើកទឹក​ចិត្តយុវនិស្សិតផ្នែកក្សេតសាស្រ្ត និងផ្នែកផលិតចំណីអាហារឲ្យធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតគំនិត ច្នៃប្រឌិត ដើម្បីចូលរួមអភិវឌ្ឍជនបទ តាមរយៈការផ្តល់ ដល់អ្នកប្រើប្រាស់នូវផលិតផលខ្មែរសុទ្ធសាធប្រកបដោយគុណភាពខ្ពស់ និងដែលអាចឈរជើងនៅលើទីផ្សារអន្តរជាតិ។ ក្រៅពីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចហើយ ក៏មានបំណងអភិរក្ស និងផ្ទេរមរតក​ដូនតាយើងដែលបានបន្សល់ទុកទៅមនុស្សជំនាន់ក្រោយផងដែរ។

លោក សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ការចូលរួម​របស់មូលនិធិគីណាល់វាជាសក្ខីភាពនៃការគាំទ្រសកម្មភាពការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផ្តល់​ឱកាសដល់និស្សិតប្រើបញ្ញរបស់ខ្លួនចូលរួមនៅក្នុងការស្រាវជ្រាវនិងធ្វើការកែឆ្នៃផលិតផលកសិកម្មរបស់កម្ពុជាដ៏សម្បូរបែប។

លោករដ្ឋលេខាធិការសង្ឃឹមថានៅឆ្នាំបន្តបន្ទាប់ទៀតមូលនិធិគីណាល់នឹងរៀបចំការប្រកួតប្រជែងនេះដើម្បីរកឱ្យឃើញអ្នកស្រាវជ្រាវពូកែបន្ថែមទៀតដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាកាន់តែរីកចំរើនបន្ថែមទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម