ព័ត៌មានអន្ដរជាតិ
រឿងរ៉ាវដូចគ្នាមួយកើតឡើងក្នុងសោកនាដកម្មលើយានជ្រមុជទឹក Titan និងកប៉ាល់ Titanic
សោកនាដកម្មមនុស្សស្លាប់ក្នុងយានជ្រមុជទឹក Titan ដែលចុះទៅមើលខ្មោចកប៉ាល់ Titanic កាលពីថ្ងៃព្រហស្បតិ៍ ធ្វើឲ្យគេនឹកឃើញដល់អ្នកដំណើរដែលបានស្លាប់ដូចគ្នាក្នុងហេតុការណ៍លិចកប៉ាល់មួយនេះកាលពីជាង ១០០ ឆ្នាំមុន ។

រហូតមកដល់ពេលនេះ ការលិចកប៉ាល់ Titanic មានអាយុកាល ១១១ ឆ្នាំហើយ បន្ទាប់ពីវាបានលិចចូលក្នុងមហាសមុទ្រអាត្លង់ទិកកាលពីឆ្នាំ ១៩១២ ដែលបណ្ដាលឲ្យមនុស្សយ៉ាងតិច ១,៥០០ នាក់បាត់បង់ជីវិត ។
ចំណែករឿងរ៉ាវដែលបានកើតឡើងដូចគ្នាក្នុងសោកនាដកម្មទាំងនេះគឺពាក់ព័ន្ធទៅនឹងអ្នករចនាបង្កើតកប៉ាល់ ក៏ដូចជាយានជ្រមុជនៃក្រុមហ៊ុនទាំងពីរ ដែលសុទ្ធសឹងតែបានស្លាប់ដូចគ្នាក្នុងការធ្វើដំណើរកម្សាន្តនោះ ។

លោក Thomas Andrews គឺជាអ្នកជំនួញជនជាតិអង់គ្លេស និងជាអ្នកសាងសង់កប៉ាល់ Titanic នេះឡើងតែម្ដង ។ លោកបានស្លាប់នៅអាយុ ៣៩ ឆ្នាំក្នុងសោកនាដកម្មលិចកប៉ាល់ Titanic កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ បន្ទាប់ពីកប៉ាល់បានបើកប៉ះជាមួយនឹងផ្ទាំងទឹកកកមួយកន្លែងនៅភាគខាងជើងមហាសមុទ្រអាត្លង់ទិច ។
មិនខុសគ្នាជាមួយលោក Thomas Andrews ឡើយ លោក Stockton Rush ដែលជានាយកប្រតិបត្តិក្រុមហ៊ុន OceanGate ក៏បានស្លាប់ផងដែរក្នុងវ័យ ៦១ ឆ្នាំក្នុងដំណើរកម្សាន្តរបស់យានជ្រមុជទឹក Titan ដើម្បីទៅមើលខ្មោចកប៉ាល់ Titanic នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ជាមួយនឹងអ្នកដំណើរ ៤ រូបផ្សេងទៀត ។

គួរបញ្ជាក់ថា បើយោងតាមការបញ្ជាក់ពីឆ្មាំសមុទ្រអាមេរិក អ្នកដំណើរក្នុងយានជ្រមុជទឹក Titan បានស្លាប់អស់ហើយ ដោយសារតែការផ្ទុះដ៏មហន្តរាយ ដែលធ្វើឲ្យពិភពលោកសម្ដែងការភ្ញាក់ផ្អើល ជាពិសេសក្រុមគ្រួសារជនរងគ្រោះមានខូចចិត្តខ្លាំងមែនទែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


