ជីវិតកម្សាន្ដ
ប្រាក់ សុផាន់ណា ស្រក់ទឹកភ្នែក ក្រោយទទួលបានជំនួយពី លោក ស៊ុន ចាន់ថុល
លោក ប្រាក់ សុផាន់ណា រំភើបស្រក់ទឹកភ្នែក ក្រោយទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់មួយចំនួន ក៏ដូចជាផ្ទះ និងដីសម្រាប់រស់នៅដោយមិនចាំបាច់ជួលគេដូចមុនទៀត ពី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ប្រាក់ សុផាន់ណា តន្ត្រីករម្នាក់ ដែលបានចូលរួមសម្ដែងបទចម្រៀង “មានដង្ហើម មានសង្ឃឹម” នៅក្នុងពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលទើបតែបានបិទបញ្ចប់កាលពីពេលថ្មីកន្លងទៅនេះ ត្រូវបានលោក ស៊ុន ចាន់ថុល ឧបត្ថម្ភថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់លោក។
ក្នុងនោះ លោក ស៊ុន ចាន់ថុល បានឧបត្ថម្ភនូវទឹកប្រាក់ចំនួន ២៥០០ដុល្លារអាមេរិក ព្រមទាំងផ្ទះ និងដីមួយកន្លែងសម្រាប់រស់នៅ ដោយមិនចាំបាច់ជួលគេ ក៏ដូចជាដើម្បីជួយឱ្យសម្រេចគោលបំណងរបស់ លោក ប្រាក់ សុផាន់ណា ដែលចង់មានទីលំនៅផ្ទាល់ខ្លួន។

ដោយឡែក ក្រុមហ៊ុនជីប-ម៉ុង ក៏បានចូលរួមឧបត្ថម្ភថវិកាប្រមាណ ២៥០០ដុល្លារអាមេរិកបន្ថែម និងថ្នាក់ដឹកនាំក្រសួង ក៏បានរួមគ្នាឧបត្ថម្ភថវិកាផ្ទាល់មួយចំនួនទៀត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់លោក ប្រាក់ សុផាន់ណា ឱ្យមានលក្ខណៈល្អប្រសើរផងដែរ។
ក្នុងឱកាសដដែលនោះ លោក ស៊ុន ចាន់ថុល ក៏បានមានប្រសាសន៍កោតសរសើរថា លោក ប្រាក់ សុផាន់ណា ពិតជាជនដែលមានពេញដោយកម្លាំងចិត្ត មិនរាថយក្នុងការតស៊ូ ជាមួយនឹងការរើសអើងនានា តាំងពីដើមរហូតមក។ ហើយនេះ គឺជាកម្លាំងជំរុញចិត្កដល់អ្នកដែលជួបប្រទះនឹងបញ្ហាដូចរូបលោក ឱ្យមានកម្លាំងចិត្តក្នុងការបន្តដំណើរជីវិតទៅមុខ។

ជាក់ស្តែង ដោយហេតុថា លោក ប្រាក់ សុផាន់ណា មានសមត្ថភាព និងទេពកោសល្យផ្នែកសិល្បៈតែងនិពន្ធ និងចម្រៀង លោកទេសរដ្ឋមន្ត្រី ក៏គ្រោងពិភាក្សាជាមួយផលិតកម្មបារមី ក៏ដូចជាក្រុមហ៊ុនជីប-ម៉ុង ដើម្បីនាំយកសមត្ថភាព របស់លោកទៅរៀបចំផលិត និងបង្ហាញដល់សាធារណជន នៅផ្សារទំនើបជីប-ម៉ុងមេហ្គាម៉ល។
គួរបញ្ជាក់ដែរថា លោក ស៊ុន ចាន់ថុល បានផ្តល់ជំនួយឧបត្ថម្ភដល់ លោក ប្រាក់ សុផាន់ណា នេះ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងបំពេញបេសកកម្មការងារក្នុងក្រុងសៀមរាប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


