សេដ្ឋកិច្ច
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជានៅមានសន្លឹកបៀចរចាជាមួយអាមេរិក
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រាប់ឱ្យដឹងថា កម្ពុជានៅមានសន្លឹកបៀចរចាជាមួយអាមេរិកជុំវិញពន្ធបដិការ ខណៈកម្ពុជានៅមានឱកាសចរចាបន្ថែមទៀត។

លោក ស៊ុន ចាន់ថុល បានអំពាវនាវដល់ក្រុមហ៊ុន ដែលមានរោងចក្រនៅកម្ពុជាឱ្យរក្សាភាពស្ងប់ស្ងៀម ខណៈរាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់បែបយ៉ាង ដើម្បីការពារនិយោជក និយោជិត និងផលប្រយោជន៍របស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានស្ដីអំពី ពន្ធបដិការរបស់អាមេរិក នៅថ្ងៃទី ០៨ ខែកក្កដា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតជូនសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ពីការបញ្ចុះពន្ធបដិការពី ៤៩% មកអត្រា ៣៦% លើទំនិញរបស់កម្ពុជាដែលនាំចូលទៅអាមេរិក ដែលនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី ០១ ខែសីហា បន្ទាប់ពីការចរចាតាមប្រព័ន្ធអនឡាញ និងជួបផ្ទាល់២ដង កន្លងមក។
លោក ស៊ុន ចាន់ថុល បន្ថែមថា៖ «ចំពោះអ្នកវិនិយោគថា ពិនិត្យពិចារណាចង់រើ ខ្ញុំថានៅឱ្យស្ងៀម តួលេខ ៣៦% នេះ មិនមែនតួលេខដែលគេឆ្លាក់នៅលើថ្មទេ អាចលុបបានមួយភ្លែត លុបចេញ ដាក់តួលេខទាបបំផុត ក្រោយពីយើងចរចាជាមួយសហរដ្ឋអាមេរិក»។

លោក ស៊ុន ចាន់ថុល បន្ថែមថា លិខិតរបស់លោក ដូណាល់ ត្រាំ គឺបើកឱកាសឱ្យយើងទៅចរចាបន្ថែមទៀតឱ្យបានមុនថ្ងៃ១ ខែសីហា ខណៈក្រុមការងារចរចាបានត្រៀមរួចរាល់ហើយ ដោយលោកបានផ្ញើអ៊ីមែលទៅតំណាងពាណិជ្ជកម្មអាមេរិកនៅព្រឹកថ្ងៃទី ០៨ ខែកក្កដាថា កម្ពុជាត្រៀមរួចជាស្រេចក្នុងការធ្វើដំណើរ ឬចរចារតាមប្រព័ន្ធអនឡាញ ដើម្បីបន្ថយអត្រាពន្ធបដិការបន្ថែមទៀត អត្រានេះ មិនមែនជាអត្រាជាក់ស្ដែងចូលជាធរមានពិតប្រាកដទេ។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា៖ «យើងនៅមានឱកាសទៅចរចាបន្ថែមទៀត ដើម្បីបន្ថយអត្រាពន្ធបដិការនេះ យើងនឹងបន្តចរចាដើម្បីបន្ថយត្រាពន្ធនេះផង ក៏ដូចជាការពង្រឹងពង្រីកពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក»។
លោក ស៊ុន ចាន់ថុល ក៏អំពាវនាវឱ្យប្រជាពរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ក្នុងការបន្តខិតខំប្រឹងប្រែងការពារផលប្រយោជន៍ជាតិ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៣៧៣ គម្រោង កើនឡើង ១៨៣ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៨ ពាន់លានដុល្លារកើន ២,៥ ពាន់លានដុល្លារ ស្មើនឹង ៧៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤ និងអាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


