Connect with us

សន្តិសុខសង្គម

ឡើងដោះរន្ទាខុសបច្ចេកទេសធ្លាក់រងរបួសធ្ងន់

បានផុស

នៅ

បុរសជាជាងសំណង់ម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីឡេីងលេីរន្ទាដែលដាក់លាបថ្នាំផ្ទះហេីយដោះចេញមកវិញ ខណៈដេីរជាន់ក្តាររន្ទាខុសបច្ចេកទេសធ្លាក់ចុះមកក្រោម។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ សុ ភ័ណ្ឌ ភេទប្រុស អាយុ២៥ឆ្នាំ ជាជាងសំណង់ ស្នាក់នៅកន្លែងកេីតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានឡេីងលេីរន្ទាដែលដាក់សម្រាប់លាបថ្នាំផ្ទះដេីម្បីដោះរន្ទាចេញ ខណៈដោះគន្លឹះបានម្ខាងហេីយបានដេីរទៅដោះម្ខាងទៀតក៏ជាន់ផុងក្តារបណ្តាលឱ្យធ្លាក់ចុះមកក្រោមដែឡមានកម្ពស់៥ម៉ែត្ររងរបួសធ្ងន់ ត្រូវបានបងប្អូនដឹកយកទៅមន្ទីរពេទ្យភ្លាមៗ៕

អត្ថបទ៖ ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម