ព័ត៌មានអន្ដរជាតិ
ឯកាពេក ស្ត្រីជប៉ុនម្នាក់ហៅទូរស័ព្ទសង្គ្រោះបន្ទាន់ក្លែងក្លាយរហូតដល់ ២,៧៦១ ដង
ប៉ូលិសជប៉ុនកាលពីពេលថ្មីៗនេះបានចាប់ខ្លួនស្រ្តីម្នាក់ឈ្មោះ Hiroko Hatagami បន្ទាប់ពីអ្នកស្រីបានហៅទូរស័ព្ទសង្គ្រោះបន្ទាន់ក្លែងក្លាយច្រើនដងពេក រហូតដល់ទៅ ២,៧៦១ ដង ដោយសារតែឯកាពេក និងចង់ឲ្យមានអ្នកយកចិត្តទុកដាក់មកលើអ្នកស្រី ។

បច្ចុប្បន្នស្ត្រីវ័យ ៥១ ឆ្នាំដែលរស់នៅទីក្រុង Matsudo ក្នុងខេត្ត Chiba របស់ប្រទេសជប៉ុន និងមិនមានការងារធ្វើផងនោះ ត្រូវប៉ូលិសចាប់ខ្លួន ព្រោះសង្ស័យថា អ្នកស្រីបានរារាំងប្រតិបត្តិការរបស់នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់ ។
ទន្ទឹមនោះ ប៉ូលិសខេត្ត Chiba បាននិយាយថា អ្នកស្រី Hatagami បានហៅទូរស័ព្ទសង្គ្រោះបន្ទាន់ជាច្រើនលើកច្រើនសារ និងចល័តទីតាំងគ្រប់កន្លែងក្នុងសង្កាត់របស់គាត់ ។

ជាមួយគ្នានេះដែរ កាសែត Mainichi បានរាយការណ៍ថា ការហៅទូរស័ព្ទមួយចំនួនរបស់អ្នកស្រី Hatagami ទាក់ទងនឹងបញ្ហាសុខភាពក្លែងក្លាយដូចជា ឈឺក្រពះធ្ងន់ធ្ងរ ការប្រើថ្នាំលើសកម្រិត និងឈឺជើងជាដើម ។ នៅចន្លោះខែសីហា ឆ្នាំ២០២០ និងខែឧសភា ឆ្នាំ២០២៣ គាត់បានហៅទូរស័ព្ទជាច្រើនដងឲ្យនាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុង Matsudo បញ្ជូនរថយន្តសង្គ្រោះបន្ទាន់មកយកអ្នកស្រី ប៉ុន្តែបន្ទាប់មកអ្នកស្រីបានបដិសេធមិនទទួលការព្យាបាល ឬមិនទទួលស្គាល់ថាខ្លួនបានហៅទូរស័ព្ទមួយនេះឡើយ ។
លុះចាប់ខ្លួនបានជោគជ័យ ទើបអ្នកស្រី Hatagami សារភាពចំពោះការចោទប្រកាន់នេះ ដោយប្រាប់អ្នកស៊ើបអង្កេតថា អ្នកស្រីធ្វើបែបនេះ ដោយសារតែចង់មានគ្នីគ្នា ព្រោះរាល់ថ្ងៃគាត់ឯកាណាស់ និងចង់ឲ្យមានគេយកចិត្តទុកដាក់ជាមួយខ្លួន ។

មែនទែនទៅ នាយកដ្ឋានពន្លត់អគ្គិភ័យ និងស្ថានីយ៍ប៉ូលិសធ្លាប់ព្រមានអ្នកស្រី Hatagmi ឲ្យបញ្ឈប់ការហៅទូរស័ព្ទជាច្រើនដងរួចមកហើយ ប៉ុន្តែអ្នកស្រីមិនស្ដាប់នោះទេ ដូច្នេះទើបនាយកដ្ឋានទីភ្នាក់ងារសង្គ្រោះបន្ទាន់បានដាក់ពាក្យបណ្ដឹងទៅប៉ូលិសនៅថ្ងៃទី ២០ ខែមិថុនា ដែលនាំទៅដល់ការចាប់ខ្លួនអ្នកស្រីតែម្ដង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ឯកាពេក ស្ត្រីជប៉ុនម្នាក់ធ្វើការហៅទូរស័ព្ទសង្គ្រោះបន្ទាន់ក្លែងក្លាយ ២៧៦១ ដង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


