Connect with us

ព័ត៌មានជាតិ

ក ប ប កំណត់នូវកាតព្វកិច្ចសំខាន់ៗ៣ ដល់អ្នកអនុវត្តច្បាប់ ដើម្បីក្រើនរំលឹកធុរកិច្ច

បានផុស

នៅ

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានកំណត់នូវកាតព្វកិច្ចសំខាន់ៗចំនួន៣ ដល់អ្នកអនុវត្តច្បាប់ដែលជាមេធាវី មាននាទីជាអន្តរការី និងជាអ្នកតំណាងស្របច្បាប់របស់បុគ្គលធ្វើធុរកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសិក្ខាសាលាស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង អនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងបទប្បញ្ញត្តិ ពាក់ព័ន្ធ» នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានកំណត់នូវកាតព្វកិច្ចសំខាន់ៗចំនួន៣ ដល់អ្នកអនុវត្តច្បាប់ដែលជាមេធាវី ដែលមាននាទីជាអន្តរការី និងជាអ្នកតំណាងស្របច្បាប់របស់បុគ្គលធ្វើធុរកិច្ច ដែលចាំបាច់ត្រូវមានការយល់ដឹង និងបន្តចែករំលែក ផ្សព្វផ្សាយ និងក្រើនរំលឹក ដល់បុគ្គលធ្វើធុរកិច្ច។

កាតព្វកិច្ចសំខាន់ៗទាំង៣នេះ រួមមាន ទី១.ការជូនដំណឹងជាមុនអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ទី២.ការជូនដំណឹងជាក្រោយអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងទី៣.ការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ច។ ការកំណត់នេះ គឺយោងតាមអនុក្រឹត្យ ស្ដីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ និងចាប់អនុវត្តពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម