ព័ត៌មានជាតិ
អគ្គនាយកដ្ឋាន ក ប ប ណែនាំឲ្យមន្ត្រីអនុវត្តច្បាប់ត្រូវមានក្រមសីលធម៌ និងហាមដាច់ខាតការពិន័យដោយមិនចេញវិក្កយបត្រ
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»ទូទាំងរាជធានីខេត្ត ត្រូវអនុវត្តតួនាទីប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ និងហាមដាច់ខាតការពិន័យអន្តរការណ៍ ដោយពុំមានចេញវិក្កយបត្របង់ប្រាក់។
អគ្គនាយកដ្ឋាន ក.ប.ប សង្កត់ធ្ងន់ថា មន្ត្រីរូបណាដែលអនុវត្តវិធានការពិន័យអន្តរការណ៍ ដោយពុំមានចេញវិក្កយបត្របង់ប្រាក់ ពិន័យអន្តរការណ៍ និងបង្កាន់ដៃបង់ប្រាក់ឱ្យបុគ្គលល្មើស ត្រូវទទួលរងនូវទណ្ឌកម្មស្របតាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” បានឲ្យដឹងថា អគ្គនាយកដ្ឋាន “ក.ប.ប.» មានតួនាទី និងភារកិច្ចការពារសុខភាព សុខុមាលភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់នូវរាល់សកម្មភាព ឬអំពើទាំងឡាយណាដែលមិនសុចរិត ក្នុងធុរកិច្ច ធានាឱ្យការប្រកួតប្រជែងពាណិជ្ជកម្ម ប្រព្រឹត្តទៅប្រកបដោយសុចរិត។ អគ្គនាយកដ្ឋាន ក.ប.ប. បញ្ជាក់ថា អគ្គនាយកដ្ឋាន ក.ប.ប.អនុវត្តតួនាទី និងភារកិច្ចខាងលើ ផ្អែកលើមូលដ្ឋានគាំទ្រនៃច្បាប់ចំនួន ៤រួមមាន៖ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិជាធរមានជាច្រើន។
ដើម្បីធានាបាននូវការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល អគ្គនាយកដ្ឋាន ក.ប.ប. បានណែនាំយ៉ាងម៉ឺងម៉ាត់ឡើងវិញ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃសាខា ក.ប.ប. រាជធានី ខេត្ត ត្រូវអនុវត្តឱ្យបានជាដាច់ខាតនូវគោលការណ៍ណែនាំដូចខាងក្រោម៖
១- កំឡុងពេលអនុវត្តភារកិច្ច មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ និងវិជ្ជាជីវៈ។
២- ក្នុងសកម្មភាពចុះត្រួតពិនិត្យទីផ្សារ ឬទីតាំងលក់៖
ក- ប្រសិនបើរកឃើញនូវបទល្មើសណាមួយកើតឡើងក្នុងទ្រង់ទ្រាយតូចតាច ហើយ បទល្មើសនោះ មិនប៉ះពាល់ដល់សុខភាព សុវត្ថិភាព ឬមិនបង្កឱ្យមានពិការភាពឬ
ការបាត់បង់អាយុជីវិតដល់អ្នកប្រើប្រាស់ ត្រូវអនុវត្តវិធានការអប់រំណែនាំអំពីគោលការណ៍ នៃច្បាប់ និងទោសប្បញ្ញត្តិនានា ជំនួសឱ្យវិធានការពិន័យអន្តរការណ៍។
ខ- ប្រសិនបើរកឃើញនូវបទល្មើសណាមួយកើតឡើងក្នុងទ្រង់ទ្រាយធំ ហើយបទល្មើសនោះ មិនប៉ះពាល់ដល់សុខភាព សុវត្ថិភាព ឬមិនបង្កឱ្យមានពិការភាពឬការបាត់បង់ អាយុ ជីវិតដល់អ្នកប្រើប្រាស់ ត្រូវអនុវត្តវិធានការពិន័យអន្តរការណ៍ ស្របតាមបែបបទនិង នីតិវិធី ដែលបានកំណត់ដោយប្រកាសអន្តរក្រសួងជាដាច់ខាត។
គ- ប្រសិនបើរកឃើញបទល្មើសណាមួយ ដែលបានបង្កឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាព ឬបង្កឱ្យមានពិការភាពឬការបាត់បង់អាយុជីវិតដល់អ្នកប្រើប្រាស់ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ឬនគរបាលយុត្តិធម៌ ត្រូវអនុវត្តទណ្ឌកម្មដែលត្រូវបានបញ្ញត្តិដោយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
៣- មន្ត្រីរូបណាដែលអនុវត្តវិធានការពិន័យអន្តរការណ៍ ដោយពុំមានចេញវិក្កយបត្របង់ប្រាក់ ពិន័យ អន្តរការណ៍ និងបង្កាន់ដៃបង់ប្រាក់ឱ្យបុគ្គលល្មើស ត្រូវទទួលរងនូវទណ្ឌកម្មស្របតាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ សុខុម


-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


