សន្តិសុខសង្គម
ក្រុងកំពត និងស្រុកទឹកឈូមានតំបន់មួយចំនួនកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀង
បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំតាំងពីយប់រហូតដល់ព្រឹកបណ្តាលឲ្យក្រុងកំពត និងស្រុកទឹកឈូ ក្នុងតំបន់មួយចំនួនបានរងការជន់លិច។
អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបានកំពុងមមាញឹកក្នុងការកាយប្រឡាយរំដោះទឹកចេញពីតំបន់ជន់លិចទាំងនោះ។ជំនន់នេះមិនប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋទេ ដោយសារចំណាត់ការអាជ្ញាធរទាន់ពេលវេលា។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជាង១សប្តាហ៍មកហើយ អាកាសធាតុនៅខេត្តកំពតអាប់អួរ មានភ្លៀងរលឹមមិនដាច់ រហូតមកដល់ល្ងាចថ្ងៃទី ២៩ ខែកក្កដានេះ ភ្លៀងបានធ្លាក់ខ្លាំងបន្តរហូតដល់ព្រឹកថ្ងៃទី ៣០ ខែកក្កដានេះ បណ្តាលឲ្យតំបន់មួយចំនួនក្នុងក្រុងកំពតរង់ការជន់លិច មានដូចជាតំបន់ផ្លូវមាត់ព្រែកខាងមុខមន្ទីរពេទ្យបង្អែក តំបន់ព្រះអង្គឌួង បេនឡានចាស់ តំបន់ផ្លូវបេតុងក្នុងសង្គាត់កំពង់បាយ តំបន់ផ្លូវឆ្នេរកោះស្មៅ និងតំបន់មួយចំនួននៅសង្គាត់អណ្តូងខ្មែរ និងតំបន់មួយចំនួនក្នុងឃុំពង់គ្រែង និងឃុំត្រពាំងធំ ស្រុកទឹកឈូ។
អាជ្ញាធរមូលដ្ឋានបានធ្វើការកាយប្រឡាយបង្ហូរទឹកចូលព្រែកនៅទីតាំងជនលិចសំខាន់ៗមួយចំនួន មានតំបន់មាត់ព្រែកមុខមន្ទីរពេទ្យបង្អែកខេត្តកំពត និងនៅតំបន់កោះស្មៅ និងតំបន់ឆ្នេរព្រែកកំពុងបាយ និងតំបន់ព្រែកជីកផងដែរ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត លោក ម៉ី សាវុធ បានប្រាប់ឲ្យដឹងថា មកដល់ពេលនេះ ខេត្តកំពតបានរងការជន់លិចនៅចំបន់មួយចំនួននៅក្រុងកំពត និងស្រុកទឹកឈូ។
ជំនន់ទឹកភ្លៀងបានជន់លិចបណ្តាលមកពីការស្ទះប្រពន្ធលូដោយសារសំរាម និងការចាក់ដីបិទផ្លូវទឹក។
បន្ទាប់ពីមានអន្តរគមន៍ពីអាជ្ញាធរ ស្ថានភាពការជន់លិចបានល្អប្រសើរឡើងវិញជាបណ្តើរៗហើយ។ ចំណែកនៅតាមបណ្តាលស្រុកផ្សេងៗ លោកមិនទាន់ទទួលបានរបាយការណ៍នៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយការជនលិចដោយជំនន់ទឹកភ្លៀងនេះ មិនបានធ្វើប៉ះពាល់ដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ ហើយមកដល់ម៉ោង១១ព្រឹកនេះ ស្ថានភាពនៃការជំនន់ទឹកភ្លៀងជនលិចនេះកំពុងមានភាពល្អប្រសើរឡើងវិញបន្តិចម្ដងៗវិញហើយ បន្ទាប់ពីមានចំណាត់ការរបស់លោកអភិបាលខេត្តកំពត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ប៉ុន្តែតំបន់មួយចំនួននឹងបន្តលិចប្រសិនបើ មេឃនៅតែបន្តធ្លាក់ភ្លៀងខ្លាំង ខណៈដល់ពេលនេះផ្ទៃមេឃកំពុងមានសភាពអួរអាប់នៅឡើយ៕

អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


