ជីវិតកម្សាន្ដ
មិត្តប្រុស Sandra Bullock បាត់បង់ជីវិតដោយសារជំងឺសរសៃប្រសាទដ៏កម្រ
លោក Bryan Randall ដែលត្រូវជាគូស្នេហ៍យូអង្វែងរបស់តារាសម្ដែង Sandra Bullock បានបាត់បង់ជីវិត ដោយសារជំងឺ amyotrophic lateral sclerosis (ALS) នៅថ្ងៃទី០៥ ខែសីហា ។

ជំងឺ ALS គឺជាជំងឺសរសៃប្រសាទដ៏កម្រ ដែលប៉ះពាល់ដល់សរសៃប្រសាទម៉ូទ័រ—កោសិកាសរសៃប្រសាទនៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នងដែលគ្រប់គ្រងចលនាសាច់ដុំឆន្ទៈ ។

Bryan ជាអ្នកជំនាញថតរូប ដែលមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង ដូច្នេះលោកជួប Sandra ដំបូងពេលគាត់ទៅថតរូបក្នុងកម្មវិធីខួបកំណើតកូនប្រុសរបស់នាងនៅឆ្នាំ ២០១៥ ខែមករា ។

ជាក់ស្ដែង Bryan វ័យ ៥៧ ឆ្នាំរូបនេះមានជំងឺ ALS ៣ ឆ្នាំមកហើយ បណ្ដាលឲ្យលោកពិបាកដើរ និយាយ លេប និងដកដង្ហើម ។

ចំណែកឯ Sandra វិញជាតារាហូលីវូដមួយរូបដែលឈ្នះពានរង្វាន់អូស្ការក្នុងឆ្នាំ ២០១០ សម្រាប់រឿង The Blind Side ហើយធ្លាប់សម្ដែងក្នុងរឿងល្បីៗជាច្រើនទៀតដូចជា Bird box និង Ocean 8 ជាដើម ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ តារាស្រីតំណាងឲ្យកាបូប Birkin ទទួលមរណភាពនៅវ័យ ៧៦ ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


