ព័ត៌មានជាតិ
ពលរដ្ឋរង់ចាំគម្រោងស្ថាបនាផ្លូវក្នុងភូមិ ខណៈមេឃុំអះអាងនឹងសាងសង់នៅឆ្នាំ ២០២៤
ផ្លូវលំមួយខ្សែនិងស្ពានឈើនៅក្នុងភូមិប្រលូងមានសភាពទ្រុឌទ្រោម ខណៈអាជ្ញាធរឃុំអះអាងថាគ្រោងសាងសង់នៅឆ្នាំ ២០២៤។
ផ្លូវលំមួយខ្សែដែលបំបែកពីស្ពានប្រលូងស្ថិតនៅក្នុងភូមិប្រលូង ឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ មានភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ ប្រជាជនដែលធ្វើដំណើរទៅចំការឆ្លងកាត់ជួបការពិបាក ជាពិសេសនៅរដូវវស្សាព្រោះត្រូវទឹកហូរកាត់ថែមទាំងទឹកលិចទៀតផង។
ប្រជាជនដែលធ្វើដំណើរតាមម៉ូតូខ្លះរលត់ត្រូវចុះបណ្តើរ ពេលខ្លះត្រូវប្តូរប្រេងម៉ាសុីនទើបអាចធ្វើដំណើរទៅមុខបាន។


ពលរដ្ឋម្នាក់ឈ្មោះ ព្រុញ ដែលរស់នៅក្នុងភូមិប្រលូង ដែលបានឌុបចៅប្រុសឆ្លងកាត់ស្ពានធ្វើឲ្យម៉ូតូរលត់បានចុះបណ្តើររហូតដល់គោកទើបបន្តទៅមុខទៀត។
ពលរដ្ឋរូបនេះបានបង្ហាញក្តីរីករាយនៅពេលទទួលដំណឹងថា អាជ្ញាធរឃុំនឹងចាប់ផ្តើមស្ថាបនាផ្លូវមួយខ្សែនេះនៅពេលខាងមុខ។
ដោយឡែកអ្នកភូមិម្នាក់ទៀតដែលជិះមកដល់ស្ពានឈើ រួចបានចុះបណ្តើរទើបទៅមុខបាន ៥០ ម៉ែត្រដល់ទំនាបបន្តិចដែលមានទឹកហូរកាត់លិចម៉ាស៊ីនម៉ូតូធ្វើឲ្យរលត់។

លោកថា ការធ្វើដំណើរមានការលំបាកជាពិសេសខែវស្សា ទឹកជន់លិច ហើយសភាពផ្លូវមានភាពរអិលពិបាកធ្វើដំណើរ។ លោកក៏រង់ចាំគម្រោងស្ថាបនាផ្លូវដែលអាជ្ញាធរបានអះអាងគ្រោងសាងសង់នៅពេលឆាប់ៗ ដែលនឹងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។
ដោយមើលឃើញផលពិបាករបស់ពលរដ្ឋ អាជ្ញាធរឃុំសោប បានធ្វើសំណើទៅរដ្ឋបាលស្រុកព្រែកប្រសប់ដើម្បីលើកគម្រោងសាងសង់ផ្លូវក្នុងឃុំ។
មេភូមិប្រលូង លោក វ៉ាយ តូច បានបញ្ជាក់ប្រាប់ថា នៅឆ្នាំ២០២៤ អាជ្ញាធរនឹងចុះមកកសាងស្ពានឈើនិងផ្លូវដែលមានប្រវែង ៨ គីឡូម៉ែត្រ។ លោកក៏សំណូមពរដល់ប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរមេត្តាជួយថែរក្សាផងទំរាំដល់ពេលក្រុមហ៊ុនមកសាងសង់នៅពេលយូរទៀត។

មេភូមិប្រលូង លោក វ៉ាយ តូច
ដោយឡែកមេឃុំសោប លោក ចេង ស៊ុយឡាយ ក៏បានបញ្ចាក់បន្ថែមថា ផ្លូវដែលអាជ្ញាធរគ្រោងនឹងសាងសង់មានប្រវែង ៨ គីឡូម៉ែត ចាប់ពីស្ពានព្រែកប្រលូងទៅស្រែងៀតដែលនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៤។
ចំពោះថវិការលោកអះអាងថាគឺឃុំជាអ្នកចំណាយ។ យ៉ាងណាលោកបញ្ជាក់ថា ចំណាយលម្អិតលោកនឹងជូនដំណឹងនៅពេលក្រោយព្រោះក្រុមហ៊ុនកំពុងចុះសិក្សា។
ដំណឹងនេះបានធ្វើឲ្យបងប្អូនប្រជាជនមានភាពសប្បាយរីករាយយ៉ាងខ្លាំងនៅផ្លូវមួយខ្សែនេះធ្វើរួចរាល់ នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាប្រមូលផលដំណាំទៅទីផ្សារផងដែរ។ ប្រជាពលរដ្ឋទាំងអស់សង្ឃឹមថា ឆ្នាំក្រោយនៅរដូវវស្សាលែងពិបាកធ្វើដំណើរទៀតហើយ៕
អត្ថបទ៖ លី រតនា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


