ជីវិតកម្សាន្ដ
ត្រួសៗ ពី តារាប្រុស ៤ ដួង ឈរលំដាប់ទី ២ ប្រចាំប្រទេសកម្ពុជា កាលជំនាន់ដើម
នៅយុគមាស នៃភាពយន្តខ្មែរ តារាភាពយន្តជំនាន់ដើម ៤ ដួង ឈរលំដាប់ទី ២ ប្រចាំប្រទេសកម្ពុជា មហាជនដក់ចិត្តស្រលាញ់ និងចងចាំ ចំណោមសិល្បករសិល្បការិនីជាច្រើន ដែលបានបូជាកម្លាំងកាយចិត្ត ជួយលើកស្ទួយវិស័យភាពយន្តខ្មែរ។

តារាភាពយន្តផ្នែកបុរស ចំនួន ០៤ ដួង ឈរលំដាប់ទី ២ ដែលមហាជនដក់ចិត្តស្រលាញ់ និងចងចាំ បើយោងតាម «ក្រុមព្រះសុរិយា» រួមមាន ៖
១–លោក វ៉ាន់ វណ្ណៈ

លោក វ៉ាន់ វណ្ណៈ កើតនៅឆ្នាំ ១៩៤១ នៅស្រុកស្រែអំបិល ខេត្តព្រះសីហនុ។ លោកជាតារាភាពយន្តរូបសង្ហាបែបបុរសខ្មែរអង្គរ។

តារាភាពយន្តរូបសង្ហាបែបបុរសខ្មែរអង្គររូបនេះ បានប្រឡូកវិស័យភាពយន្តជាលើកដំបូងបង្អស់ នៅឆ្នាំ ១៩៦៦ ជាតួឯកក្នុងខ្សែភាពយន្តរឿង «នាងសក់ក្រអូប» តាមការណែនាំរបស់លោក ប៊ីវ ឆៃលាង។ រវាងពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៧៥ រយៈពេលជិត ១០ ឆ្នាំ លោក វ៉ាន់ វណ្ណៈ សម្ដែងខ្សែភាពយន្តបានជាង ៤០ រឿង។
២–លោក ម៉ៃ យ៉ាសិទ្ធិ

លោក ម៉ៃ យ៉ាសិទ្ធិ ដែលមានឈ្មោះដើមថា «នង ឈុំម៉ៃយ៉ាសិទ្ធិ» ជាតារាភាពយន្តរូបស្រស់ សម្បុរខ្មែរអង្គរ។ តារាភាពយន្តប្រុសរូបនេះ កើតនៅឆ្នាំ ១៩៤០ នារាជធានីភ្នំពេញ។

លោក ម៉ៃ យ៉ាសិទ្ធិ បានប្រឡូកវិស័យសិល្បៈភាពយន្តជាលើកដំបូងបង្អស់ក្នុងឆ្នាំ ១៩៦៣។

រវាងពីឆ្នាំ ១៩៦៣ ដល់ឆ្នាំ ១៩៧៥ រយៈពេលជាង ១០ ឆ្នាំ លោក ម៉ៃ យ៉ាសិទ្ធិ សម្ដែងខ្សែភាពយន្តបានជាង ៥០ រឿង ក្នុងនោះលោកសម្ដែងជាតួរងផង និងជាតួឯកផង។
៣–លោក សូ ហៀន

លោក សូ ហៀន ជាតារារូបស្រស់បែបអន្តរជាតិ។ តារារូបនេះ កើតនៅឆ្នាំ ១៩៤២ នារាជធានីភ្នំពេញ ក្នុងត្រកូលគ្រួសារជាពាណិជ្ជករ។

ក្រោយវិលត្រឡប់ការសិក្សាពីប្រទេសចិនវិញ លោក សូ ហៀន បានចូលប្រឡូកវិស័យភាពយន្តជាលើកដំបូងបង្អស់នៅឆ្នាំ ១៩៦៦ ជាតួរងក្នុងខ្សែភាពយន្តរឿង «ទឹកភ្នែកលើខ្នងភ្នំ» តាមរយៈការណែនាំរបស់លោក ហ៊ុយ គឹង។

រវាងពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៧៥ រយៈពេលជិត ១០ ឆ្នាំ លោក សូ ហៀន សម្ដែងខ្សែភាពយន្តបានជាង ៣០ រឿង។
៤–លោក មាស សំអ៊ែល

លោក មាស សំអ៊ែល ជាតារាភាពយន្តរូបល្អបែបបុរសខ្មែរអង្គរ។ តារាភាពយន្តរូបនេះ កើតនៅឆ្នាំ ១៩៣៧ នាទឹកដីខេត្តព្រៃវែង ក្នុងត្រកូលគ្រួសារកសិករ។

លោក មាស សំអ៊ែល បានប្រឡូកវិស័យសិល្បៈភាពយន្តជាលើកដំបូងបង្អស់នៅឆ្នាំ ១៩៦២ ជាតួឯកក្នុងខ្សែភាពយន្តរឿង «បក្សីឋានសួគ៌» តាមការណែនាំរបស់លោក ម៉ាក់សេកាម៊ូស។

ជាង ១០ ឆ្នាំ លោក មាស សំអ៊ែល ប្រឡូកក្នុងវិស័យសិល្បៈភាពយន្តខ្មែរ សម្ដែងបានខ្សែភាពយន្តជាង ៤០ រឿង៕
អត្ថបទ ៖ ពិសី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


