សន្តិសុខសង្គម
អាជ្ញាធរបំភ្លឺ ករណីផ្អើលថា មានត្រីស៊ីសាច់មនុស្សចូលដល់ ស្ទឹងក្រញូង ស្រុកសំឡូត
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សេចក្តីបំភ្លឺព័ត៌មាន ទាក់ទងនឹងសត្វត្រីខាំបុរសម្នាក់ ចុះក្នុងទឹកនៅស្រុកសំឡូត ខេត្តបាត់ដំបង។ ក្រុមការងារ បញ្ជាក់ជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នាប៉ុន្មានម៉ោងមុននេះ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ មានអ្នកប្រេីប្រាស់បណ្តាញសង្គមបានផ្សព្វផ្សាយរូបភាពជាឃ្លីបវីដេអូ និងចែកផ្សាយបន្តដោយក្នុងរូបភាព និងសំឡេងនិយាយ ថាមានសត្វត្រីស៊ីសាច់មនុស្ស ចូលមកដល់ស្ទឹងក្រញូង នៃស្រុកសំឡូត។

ឃេីញរូបភាព និងការផ្សព្វផ្សាយចែកចាយតៗគ្នាបែបនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន ធ្វេីការទាក់ទងទៅលោកអធិការនគរបាលស្រុកសំឡូត គឺលោកវរសេនីយ៍ទោ ម៉ែន រីម ដេីម្បីបញ្ជាក់ពីបញ្ហានេះ។

នៅពេលនេះ លោកអធិការនគរបាលស្រុកសំឡូត បានបញ្ជាក់ថា ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង ៣០នាទី នៅចំណុចដងស្ទឹងក្រញូង ស្ថិតនៅភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីត្រីក្រពតខាំទៅលើបុរសម្នាក់ ឈ្មោះ សួន ចំរើន អាយុ ៦៣ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុមទី៩ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលឱ្យមានឈាមហូរ ខណៈគាត់ចុះទៅក្នុងទឹកស្ទឹងនោះ។ តាមការពិនិត្យរបស់គ្រូពេទ្យដែលព្យាបាលរបួសបានបង្ហាញថា របួសនេះគឺត្រីក្រពតខាំ ដោយខាំចំសរសៃឈាមទើបបណ្ដាលឱ្យមានឈាមហូរច្រេីន តែមកដល់ពេលនេះ ស្ថានភាពជនរងគ្រោះមិនមានបញ្ហាអ្វីនោះទេ។

ដូច្នេះការផ្សព្វផ្សាយថា បុរសខាងលេីមានរបួសជេីងដោយសារ ត្រីស៊ីសាច់មនុស្សខាំនោះ គឺជារឿងពុំពិតឡេីយ ដែលសូមម្ចាស់គណនីធ្វេីការកែតម្រូវឡេីងវិញ និងសូមបងប្អូនកុំមានការភាន់ច្រឡំ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមថា នៅភូមិសាស្រ្ត ស្រុកសំឡូត នារដូវវស្សា ក្នុងពេលត្រីក្រពត ពងកូន នោះ តែងកេីតមានករណីត្រីក្រពតខាំ ចំពោះអ្នកចុះទៅក្នុងទឹក នៅទីកន្លែងខ្លះដែលមានសត្វនេះរស់នៅ ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ក៏ធ្លាប់កេីតមានករណីនេះដែរនៅភូមិសាស្រ្តស្រុកសំឡូត បង្កឱ្យជនរងគ្រោះមានរបួសដៃ និងជេីងផង៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ