Connect with us

ព័ត៌មានជាតិ

ទឹកស្អាតក្រុមហ៊ុន​អានកូក្រុងកំពង់ឆ្នាំង ​ឡើង​កករដី​និងភក់ ពលរដ្ឋ​បារម្ភ​​ប៉ះពាល់​ដល់​សុខភាព

បានផុស

នៅ

ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង​និងស្រុករលាប្អៀរ​ខេត្តកំពង់ឆ្នាំង បាន​ត្អូញត្អែ​ពីការ​បញ្ចេញ​ទឹកស្អាតរបស់ក្រុមហ៊ុនអានកូក្រុងកំពង់ឆ្នាំងមានសភាព​កខ្វក់ស្ទើរ​រៀងរាល់​ខែ ហើយ​ពួកគាត់ព្រួយបារម្ភ​ពីសុខភាពរបស់ក្រុមគ្រួសារសាច់ញាតិ និងឧបករណ៍​ប្រើប្រាស់មួយចំនួន​ពាក់ព័ន្ធនឹងការប្រើទឹកមិនស្អាតបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើងថា ក្នុងរយៈពេលជាង ២ ឆ្នាំមកនេះ ទឹកស្អាត​ក្រុមហ៊ុន​អានកូ​បានបញ្ចេញទឹក​ល្អក់​​កករ​ដូចភក់​​ឲ្យ​​ប្រជាពលរដ្ឋ​ប្រើប្រាស់​ស្ទើររៀងរាល់ខែ ដោយ​មិន​មាន​ការ​ពិនិត្យត្រឹមត្រូវ​មុនបញ្ចេញមក​ឲ្យ​ប្រើនោះឡើយ។ ជាក់ស្តែងកាលពីថ្ងៃទី១៩ និង​ថ្ងៃ​ទី ២៥ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងនិងមួយចំនួន​ទៀត​ក្នុង​ស្រុក​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង បានរអ៊ូរទាំ​នឹងក្រុមហ៊ុន​ទឹកស្អាតនេះ​បញ្ចេញ​ទឹកកខ្វក់​​ឲ្យ​​ពួកគាត់​ប្រើប្រាស់​ព្រោះ​ពេល​បើក​មកសុទ្ធតែកករដី​និងភក់តែម្តង ដែលទឹកកខ្វក់បែបនេះ​ធ្វើ​​ឲ្យ​​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់សុខភាពប្រជាពលរដ្ឋ​ជាអ្នកប្រើប្រាស់ទឹកនិងឧបករណ៍​ប្រើប្រាស់​មួយចំនួន​ទៀត​។

ប្រធានគ្រប់គ្រងទឹកស្អាតរបស់ក្រុមហ៊ុនអានកូកំពង់ឆ្នាំងទទួលស្គាល់​ថា មានទឹកមួយចំនួន​មិន​ស្អាត​ពិត​មែន​នោះ​ក៏ព្រោះតែការជីកកសាងផ្លូវថ្មីរបស់អាជ្ញាធរខេត្ត​ធ្វើ​ឲ្យ​​ប្រព័ន្ធទឹក​បានកាត់ផ្តាច់​ឬ​ធ្លាយ នៅពេល​តភ្ជាប់រួចទឹកស្អាតនោះ​ត្រូវល្អក់បែបនោះហើយដោយសារចូលដី។

ចំណែកបញ្ហាទឹកម្សិលមិញ​គឺមកពីដាច់ភ្លើង​ធ្វើ​ឲ្យ​ទឹកដាច់ទាំងអស់ ពេល​ភ្លើងមកវិញ​ក៏ល្អក់​បែបនេះទៅ។ បើសិនជាប្រជាពលរដ្ឋ​មានបញ្ហា​សូមប្រាប់មក​លោកនឹងចុះទៅមើលភ្លាម។

ប្រជាពលរដ្ឋជាអ្ក​នប្រើប្រាស់ទឹកស្អាតក្រុងកំពង់ឆ្នាំង​និងស្រុករលាប្អៀរ​បានសំណូមពរ​លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយ​ពិនិត្យលើ​ករណីទឹកស្អាត​របស់ក្រុមហ៊ុន​អានកូ​នេះ​ផង បើមិន​ដូចច្នោះទេ​ឧបករណ៍ប្រើប្រាស់មួយ​ចំនួនទៀត​ក៏ត្រូវខូចខាត ហើយ​សុខភាព​ប្រជាពលរដ្ឋ​នឹងអាចធ្លាក់ខ្លួនឈឺ​ដោយសារតែការប្រើប្រាស់ទឹកនេះ​មិន​ខាន៕

អត្ថបទ៖ វ៉ាន់ សេដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម