ព័ត៌មានជាតិ
ប្រតិបត្តិករទូរគមនាគមន៍ បង្កើនការអនុលោមស្តង់ដារព័ត៌មានរបស់អតិថិជនទូរសព្ទចល័ត
បច្ចុប្បន្ន ដើម្បីអនុលោមតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពព័ត៌មានអតិថិជនទូរសព្ទចល័ត ក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជាទាំងអស់កំពុងពន្លឿនដំណើរការរៀបចំស្តង់ដារព័ត៌មានសម្រាប់អតិថិជន ដើម្បីធានាថាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់មិនថាចាស់ ឬ ថ្មី ត្រូវបានផ្ទៀងផ្ទាត់ និងត្រឹមត្រូវ។

យោងតាមបទប្បញ្ញត្តិ ការធ្វើឱ្យមានស្តង់ដារព័ត៌មានអតិថិជនទូរសព្ទចល័ត រួមជាមួយនឹងការចុះឈ្មោះអតិថិជនក្រោមអត្តសញ្ញាណពិតរបស់ពួកគេនឹងបង្កើនប្រសិទ្ធភាព នៃកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ដោះស្រាយបញ្ហាឱ្យបានហ្មត់ចត់ ដូចជាសារឥតបានការ (Spam) និងឯកសារក្លែងបន្លំ។
នេះក៏ជាដំណោះស្រាយមួយដើម្បីការពារសិទ្ធិស្របច្បាប់របស់អតិថិជន និងកាត់បន្ថយជម្លោះរវាងអ្នកប្រើប្រាស់។ ជាពិសេសទាក់ទងនឹងលេខទូរស័ព្ទស្អាតៗ លេខពិសេសៗនៅពេលដែលអតិថិជនខកខាន ឬមិនបានចុះឈ្មោះព័ត៌មានត្រឹមត្រូវ។ វានឹងកាត់បន្ថយ នូវសារ SMS ឬការហៅចូលឥតបានការ (Spam) និងប្រភេទសារឬ ក៏ការហៅចូលក្លែងបន្លំដែលរំខានជាញឹកញាប់ផងដែរ។

ដើម្បីសម្រេចគោលដៅនេះឱ្យបានឆាប់រហ័ស បណ្តាញទូរគមនាគមន៍កំពុងពន្លឿនដំណើរការនៃការកំណត់ស្តង់ដារព័ត៌មានរបស់អតិថិជននៅតាមហាងលក់ តូបលក់ ឬទីតាំងលក់ គ្រប់ទីកន្លែងហើយ បណ្តាញទាំងនោះត្រូវបានបំពាក់យ៉ាងពេញលេញជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយដែល ទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពព័ត៌មានអតិថិជន។
លើសពីនេះ ដើម្បីរួមចំណែកក្នុងការបង្កើនល្បឿន នៃស្តង់ដារព័ត៌មានអតិថិជន អ្នកផ្តល់បណ្តាញទាំងនេះក៏កំពុងឈានដល់ការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាននៅតាមទីតាំងផ្សេងៗ។ ការប្រកាសត្រូវបានធ្វើឡើងតាមរយៈឧបករណ៍បំពងសំឡេង ហើយការផ្សព្វផ្សាយទាំងមូលក៏បានអនុវត្តនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។
បើយោងតាមតំណាងក្រុមហ៊ុន មិត្តហ្វូន បានឱ្យដឹងថា ដើម្បីអនុវត្តតាមបទប្បញ្ញត្តិរបស់រដ្ឋយ៉ាងតឹងរ៉ឹងលើការធ្វើបច្ចុប្បន្នភាពព័ត៌មានអតិថិជនពិតប្រាកដ មិត្តហ្វូន បាននិងកំពុងដំណើរការយ៉ាងសកម្មក្នុងការពន្លឿនដំណើរការចុះឈ្មោះព័ត៌មានអតិថិជនពិតប្រាកដសម្រាប់អតិថិជនរបស់ខ្លួន។
ជាងនេះទៅទៀត ដើម្បីលើកទឹកចិត្ត និងផ្សព្វផ្សាយការយល់ដឹងប្រកបដោយប្រសិទ្ធភាព ក្រុមហ៊ុនក៏បានដាក់ចេញនូវកម្មវិធី និងគោលការណ៍គាំទ្រជាច្រើនសម្រាប់អតិថិជន ដូចជាការផ្តល់ការលើកទឹកចិត្តជាទិន្នន័យអ៊ីនធឺណិតឥតគិតថ្លៃ នៅពេលធ្វើបច្ចុប្បន្នភាពព័ត៌មានអតិថិជនដោយជោគជ័យ។
បច្ចុប្បន្ននេះ ប្រទេស និងតំបន់ជាច្រើន កំពុងដាក់បទបញ្ជាតឹងរ៉ឹងលើការធ្វើបច្ចុប្បន្នភាពព័ត៌មានអតិថិជន ទូរសព្ទចល័ត។ នេះឆ្លុះបញ្ចាំងពីការធានាសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតនៅក្នុងឧស្សាហកម្មទូរគមនាគមន៍៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


