ព័ត៌មានជាតិ
មិត្តហ្វូនប្រគល់រង្វាន់ធំរថយន្ត Mazda 2 ស៊េរី 2024 ដល់អតិថិជនឈ្នះរង្វាន់ពីកម្មវិធី “បញ្ចូលកាត ៦០០០៛ មានឱកាសឈ្នះរង្វាន់”
នាល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន Metfone បានរៀបចំកម្មវិធី ប្រគល់រង្វាន់ជូនអតិថិជន ឈ្នះរង្វាន់ពីកម្មវិធី “បញ្ចូលកាត ៦០០០៛ មានឱកាសឈ្នះរង្វាន់” ដែលរួមមានរង្វាន់រថយន្ត Mazda 2 ម៉ូតូហុងដាឌ្រីម និង iPhone 14 Pro Max ។ កម្មវិធីប្រគល់រង្វាន់នេះ ធ្វើឡើងក្រោមអធិបតីភាពលោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀង សិល្បករសិល្បការិនីវ័យក្មេង អតិថិជន និងគណៈគ្រប់គ្រងក្រុមហ៊ុន មិត្តហ្វូន រួមជាមួយនឹងអ្នកចូលរួមយ៉ាងច្រើនកុះករ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមិត្តហ្វូនបានស្វែងរកឃើញអតិថិជនដែលមានសំណាងឈ្នះរង្វាន់ពីកម្មវិធី “បញ្ចូលកាត ៦០០០៛ មានឱកាសឈ្នះរង្វាន់” បន្ទាប់ពីកម្មវិធីនេះបានផ្តល់ជូនរយៈពេល ៩ខែពេញ ចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០២៤។
ថ្លែងក្នុងពិធីប្រគល់រង្វាន់នេះ លោក ញ៉ុង ឌិនថន បានបញ្ជាក់ថា Metfone គឺជាក្រុមហ៊ុនដែលទទួលបានការប្រើប្រាស់ធំមួយពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននៃសេវាកម្មសំបូរបែប ចាប់តាំងពីសេវាទូរសព្ទចល័ត រហូតដល់ប្រព័ន្ធអ៊ីនធឺណិត Wi-Fi ដែលមានល្បឿនលឿន ដែលបានគ្របដណ្តប់ទូទាំង ២៥ខេត្ត រាជធានី មិនថាតាមបណ្តាខេត្ត ឬនៅក្នុងទីក្រុង។ លោកបន្ថែមថា ការប្រារព្ធកម្មវិធីនេះឡើង គឺដើម្បីសាទរដល់អ្នកឈ្នះរង្វាន់ ដែលតែងតែគាំទ្រការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនមិត្តហ្វូន។

លោក ស៊ឹម រក្សា មកពីខេត្តកំពង់ធំ ដែលជាអតិថិជនមានសំណាងឈ្នះរង្វាន់ធំ រថយន្ត Mazda 2 ស៊េរីឆ្នាំ២០២៤ បានលើកឡើងថា លោកមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានឈ្នះរង្វាន់ធំពីមិត្តហ្វូន។ លោកថា លោកតែងបញ្ចូលលុយជាមួយកាតកោសមិត្តហ្វូន ៦០០០៛ ជាញឹកញាប់តែមិនដែលគិតថានឹងអាចឈ្នះរង្វាន់ទេ។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនមិត្តហ្វូនដែលធ្វើឱ្យលោក មានឱកាសឈ្នះរង្វាន់ធំបែបនេះ។

ចំណែកលោកស្រី ដុំ សុខរ៉េម មកពីខេត្តកំពង់ឆ្នាំង ដែលជាអ្នកឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២៤ បានលើកឡើងដែរថា លោកស្រីពិតជាមានការសប្បាយចិត្តយ៉ាងខ្លាំង ដែលបានឈ្នះរង្វាន់ម៉ូតូ។ លោកស្រីថា មុនដំបូងលោកស្រីមិនជឿទេពេលក្រុមហ៊ុនខលមកប្រាប់ថាឈ្នះរង្វាន់ តែពេលចូលមើលវីដេអូ Live លើហ្វេសប៊ុកក្រុមហ៊ុនក៏ជឿជាក់តែម្តង។ រីឯអ្នកឈ្នះរង្វាន់ទូរសព្ទដៃ iPhone 14 Pro Max បានទៅលើកញ្ញា ខាត់ សុភាព មកពីខេត្តរតនគិរី ក៏បានបញ្ចេញអារម្មណ៍រំភើបរីករាយស្រដៀងគ្នានេះដែរ។

សូមបញ្ជាក់ថា មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ប្រតិបត្តិការជិត ១៦ឆ្នាំមកហើយ។ ជាមួយនឹងសេវាគ្របដណ្តប់យ៉ាងទូលំទូលាយ និងផ្តោតលើអតិថិជនជាចម្បង មិត្តហ្វូននៅតែបន្តការច្នៃប្រឌិត ដើម្បីជួយដឹកនាំប្រទេសកម្ពុជាទៅកាន់យុគសម័យឌីជីថល។ តាមរយៈការផ្តល់ជូននូវបទពិសោធន៍ពិសេសៗ ការលើកទឹកចិត្តដ៏មានតម្លៃ និងបច្ចេកវិទ្យាទំនើបៗជាបន្តបន្ទាប់ មិត្តហ្វូនមានគោលបំណងផ្តល់នូវតម្លៃកាន់តែអស្ចារ្យដល់អតិថិជនរបស់ខ្លួន ដោយធានាថាពួកគេនៅតែនាំមុខគេនៃអនាគតដែលតភ្ជាប់ និងឌីជីថល៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


