សន្តិសុខសង្គម
អាជ្ញាធរក្រុងប៉ោយប៉ែតបន្តចុះរុះរើសំណង់រំលោភចំណីផ្លូវជុំវិញផ្សារអគ្គទៅផ្លូវដើមពុទ្រា
អាជ្ញាធរក្រុងប៉ោយប៉ែតបន្តអនុវត្តចុះរុះរើសំណង់គ្រប់បែបយ៉ាងដែលសង់រំលោភលើចំណីផ្លូវជុំវិញផ្សារអគ្គឆ្ពោះទៅផ្លូវដើមពុទ្រាបន្ទាប់ពីអនុវត្តដំបូងតាមសងខាងផ្លូវជាតិលេខ៥ចាប់ពីរង្វង់មូលមាត់ច្រកអន្តរជាតិប៉ោយប៉ែតទៅភ្លើងស្តុបផ្សារកណ្តាលបានដោយជោគជ័យដោយពលរដ្ឋបានរុះរើ និងក្រុមការងារបានរុះរើដោយពុំមានការជំទាស់ពីពលរដ្ឋឡើយ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានអោយដឹងថា នៅព្រឹកថ្ងៃទី ៤ ខែសីហា២០២៣ នេះក្រុមការងារចម្រុះរួមមានកមកលាំងអធិការក្រុង អាវុធហត្ថក្រុង រដ្ឋបាលសង្កាត់ប៉ោយប៉ែត សង្កាត់អូរជ្រៅ កម្លាំងបញ្ជាការពារបានបែងចែកជាក្រុមបានបន្តចុះរុះរើរៀបចំសណ្តាប់ធ្នាប់នៅចំណុចជុំវិញផ្សារអគ្គផ្សារត្រី។
ជាមួយគ្នានោះនៅទីតាំងផ្សេងទៀតដែលក្រុមការងារបានចុះបាញ់ថ្នាំកំណត់រួចហើយ សូមបងប្អូនមេត្តារុះរើតាមគំនូសដែលក្រុមការងារបាញ់ថ្នាំជូនទាំងអស់គ្នា។
លោកបន្តទៀតថា យុទ្ធនាការចុះរុះរើនេះធ្វើឡើងបន្ទាប់ពីការជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែតដល់ពលរដ្ឋដែលមានសំណងរំលោភបំពាន់ចំណីផ្លូវទូទាំងក្រុងអោយរុះរើដោយខ្លួនឯងដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ សោភ័ណភាព រ បៀបរៀបរយសាធារណៈ និងការធ្វើចរាចរណ៍ឲ្យបានកាន់តែល្អប្រសើរឲ្យសាកសមជាឈ្មោះទីក្រុង និងជាក្រុងនៃមុខមាត់ប្រទេសដែលមានភ្ញៀវជាតិអន្តរជាតិចេញចូល។

ក្រោយការជូនដំណឹងរហូតផុតការកំណត់នៅតែមានពលរដ្ឋ អាជីវករ ក្រុមហ៊ុនមិនព្រមអនុវត្តតាម ទើបក្រុងបង្កើតគណកម្មាការក្រុងដោយមានការសម្របសម្រួលពីតំណាងអយ្យការណ៍អមសាលាដំបងខេត្តចុះអនុវត្តជាបន្តបន្ទាប់។
ផ្ដើមចេញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា បន្ទាប់ពីអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងក៏ដូច អាជ្ញាធរមូលដ្ឋានកាត់រុះរើ ហើយនោះមិនអនុញ្ញាតឱ្យយកដូចជា តុ កៅ អី ឬរទេះលក់ដូរ និងទំនិញផ្សេងៗយកមក ដាក់ទៀតឡើយ បើពុំដូច្នោះទេអាជ្ញាធរ នឹងប្រមូលយកទៅរក្សាទុក ដោយមិនយោគយល់ឡើយ។
ដោយមើលឃើញពីគោលកាណ៍ និងការអនុវត្តយ៉ាងច្បាស់លាស់ស្មើភាពគ្នាដោយ «ថា គឺធ្វើ » របស់រដ្ឋបាលក្រុង ក្រោមការដឹកនាំរបស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋបានសម្ដែងការសាទរ និងចូលរួមសហការក្នុងការកាត់រុះ រើដោយស្ម័គ្រចិត្តយ៉ាងផុសផុលផងដែរ៕

អត្ថបទ៖ អេម ពៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


