Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌៖ យកវត្ថុបុរាណខ្មែរ​ផ្សព្វផ្សាយ​ទាញប្រយោជន៍ផ្ទាល់​ខ្លួន​ ប៉ះពាល់ការ​ទាមទារវត្ថុ​បុរាណ​ខ្មែរ​​ពីបរទេស​មក​ស្រុកកំណើត​វិញ

បានផុស

នៅ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​លើក​ឡើង​ថា កាល​ដែរ​​អាជីវករ អ្នក​លក់​អនឡាញ និង​សាធារណ​ជន បាន​​ប្រើប្រាស់​រូប​ថត​វត្ថុ​បុរាណ​ខ្មែរ ដើម្បី​ផ្សព្វផ្សាយ​លក់​វត្ថុ​សិល្បៈផ្ទាល់​ខ្លួន​តាម​បណ្ដាញ​សង្គម​ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​មុខមាត់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​​ខិតខំ​ប្រឹងប្រែងកន្លង​​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​គូស​បញ្ជាក់​របស់​ក្រសួង​វប្បធម៌​ មួយ​រយៈ​កន្លង​មក​នេះមន្ត្រី​ជំនាញ​បាន​សង្កេត​ឃើញ​ថា មាន​អាជីវករនិង​អ្នក​លក់​អនឡាញ​មួយ​ចំនួន បាន​ផ្សព្វ​ផ្សាយ​លក់​វត្ថុ​សិល្បៈ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក និង​តិកតុក ដោយ​ប្រើប្រាស់​រូប​ថត​វត្ថុ​បុរាណ​ខ្មែរដែល​ក្រសួង​បាន​បង្ហោះ​កន្លង​​មក ដើម្បី​យក​ធ្វើ​ជា​រូប​ភាព​ទាក់ទាញ សម្រាប់​លក់​ដូរ​វត្ថុ​សិល្បៈ​ឯកជន​របស់​ខ្លួន​ឯង។

​ក្រសួង​វប្បធម៌​បាន​សង្កត់​ធ្ងន់​ថា «​ការ​យក​រូប​ថត​វត្ថុបុរាណ​មក​ប្រើ​ប្រាស់​បែប​នេះ គឺ​ជា​សកម្ម​ភាព​ខុស​ឆ្គង និង​ជា​រូប​ភាព​បោកប្រាស់ ដែល​នាំ​ឲ្យ​សាធារណជន​មាន​ការ​ភាន់​ច្រឡំ និង​ធ្វើ​ឲ្យ​សមត្ថកិច្ច​បរទេស​និង​អ្នក​កាន់កាប់​សមុច្ច័យ​ឯកជន​នានា យល់​ច្រឡំ​វត្ថុបុរាណ​ខ្មែរ​ដែល​គេ​បាន​ប្រគល់​មក​កម្ពុជា​វិញ ត្រូវ​បាន​ចរាចរ​លក់​ដូរ​ក្នុង​ទី​ផ្សារដោយ​ខ្វះ​ការ​គ្រប់គ្រង ការពារ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា»។

ទៀត​សោត ការ​ធ្វើ​បែប​នេះគឺ​នាំ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ដំណើរ​ការ នៃ​ការទាមទារ​វត្ថុ​បុរាណ​ខ្មែរ​មក​វិញ និង​បាត់បង់​​ទំនុក​ចិត្ត​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​​ខិតខំ​ប្រឹងប្រែងកន្លង​​មកក្នុង​ការ​ស្វែង​រក និង​នាំ​យក​មក​វិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ ដែល​ត្រូវ​បាន​លួច​នាំ​ចេញ​ដោយ​ខុសច្បាប់​ទៅ​ក្រៅ​ប្រទេស។

ដូច្នេះ ក្រសួង​វប្បធម៌ ឲ្យ​អាជីវករ និង​អ្នក​លក់​អនឡាញ​នានា ដែល​ប្រកប​មុខ​របរ​នេះ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើប្រាស់​រូបភាព​វត្ថុ​បុរាណ​ខ្មែរ ដើម្បី​ផ្សព្វផ្សាយ​លក់ ដូរ​វត្ថុ​សិល្បៈ​របស់​ខ្លួន។ ហើយ​ក្នុង​ករណី អាជីវករ ឬ អ្នក​លក់​អនឡាញ​ណា ដែល​មិន​បញ្ឈប់​នូវ​ទង្វើ​មិន​​ស្រប​ច្បាប់​នេះ ក្រសួង វប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​ចាត់​វិធាន​ការ​ចាំ​បាច់​តាម​ច្បាប់​ជា​ធរមាន។

ជា​មួយ​គ្នា​នេះ ក្រសួង​វប្បធម៌ក៏​អំពាវនាវ​ដល់​សាធារណជន​​ត្រូវ​រួម​គ្នា​​ក្នុង​ការ​ថែរក្សា​ការពារ និង​លើក​តម្លៃ​​កេរ​ដំណែល ដូនតា ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​អត្តសញ្ញាណជាតិ ដើម្បី​ជា​ឧត្ដម​ប្រយោជន៍​សម្រាប់​កូនខ្មែរជំនាន់​ក្រោយ​ៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម