Connect with us

ជីវិតកម្សាន្ដ

តារាតៃវ៉ាន់ Wu Chun ចាយប្រាក់មហាសាល ទិញភូមិគ្រឹះនៅប្រទេសព្រុយណេ

បានផុស

នៅ

តារា​ចម្រៀង និង​សម្ដែង​ដ៏​ល្បី​របស់​កោះ​តៃវ៉ាន់ Wu Chun មិន​ត្រឹម​តែ​បង្កើត​ស្នាដៃ​ជា​ច្រើន​ក្នុង​វិស័យ​កម្សាន្ត​ប៉ុណ្ណោះ​ទេ។ លោក​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍យ៉ាងច្រើនពីមហាជន​ទាក់ទងនឹង​ការរចនាវិមានមួយកន្លែងស្ថិតក្នុងប្រទេសព្រុយណេ អស្ចារ្យជាងសណ្ឋាគារលំដាប់ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗ​នេះ Wu Chun បាន​បង្ហោះ​រូបថត​នៃ​វិមាន​ដែល​បាន​រចនា​តាម​បំណង​របស់​លោក​ក្នុង​ប្រទេស​ព្រុយណេ​ នៅ​លើ Weibo ដោយ​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​នៃ​វិមាន​ មាន​អាង​ហែល​ទឹក, ទីលានបាល់បោះក្រៅ និងការប្រមូលសារមន្ទីរតូចមួយនៅក្នុងផ្ទះ ប្រៀបដូចជា​សណ្ឋាគារ ឬរមណីយដ្ឋាន បើសិនលោកបានប្រាប់ថានេះ​ជាផ្ទះ​របស់លោកទេ។

តាមរយៈរូបភាពដែលលោកបង្ហោះ គេ​អាច​មើល​ឃើញ​ថា​ផ្ទះត្រូវ​បាន​រចនា​យ៉ាង​ស្រស់​ស្អាត ហើយមានអាងហែលទឹកមួយដែលមានស្លាយធំនៅខាងក្រៅ។ នៅ​ក្នុង​អគារ​គេ​អាច​មើល​ឃើញ​ថា​កម្រាល​ឥដ្ឋ​មាន​ទំហំ​ធំ​គួរសម។ បន្ទប់ទទួលភ្ញៀវត្រូវបានរចនា​ឡើងដោយកញ្ចក់ពីជាន់ទៅពិដាន​មានពន្លឺច្រើន សាឡុងធំ និងព្យាណូ ហើយមានសិល្បៈផងដែរ ដែល​បន្ថែមបរិយាកាសទាន់សម័យ។

លើសពីនេះទៀត នៅខាងមុខបន្ទប់ទទួលភ្ញៀវ ក៏មានផ្ទះបាយបើកចំហនិង​ទីតាំងបរិភោគ​អាហារ អាចមើល​អាងហែលទឹកខាងក្រៅ និងទេសភាពយ៉ាងត្រជាក់ភ្នែក។ Wu Chun ក៏​បាន​លាតត្រដាង​ផ្នែក​ខាងក្នុង​បន្ថែម​ទៀត​នៃ​វិមាន។ វាហាក់ដូចជាមានស្នាដៃ​សិល្បៈជាច្រើន​ទៀតដាក់នៅជាន់ទី ២ ដែលមួយត្រូវបានបង្កើតឡើងដោយដៃរបស់គាត់ និងភរិយា Lin Liyin ព្រមទាំងមានបន្ទប់គ្រួសារដ៏រីករាយមួយនៅជាន់ខាងលើ។ បន្ទប់ទទួលភ្ញៀវ​ពោរពេញ​ដោយផ្ទាំងគំនូរចម្រុះពណ៌ និងរូបថតគ្រួសារ​ដែលមើលទៅពិត​ជាកក់ក្តៅ។

ជាងនេះទៅទៀត Wu Chun ក៏បានរៀបចំបន្ទប់ប្រមូលផ្ដុំដែលប្រៀបដូចជាសារមន្ទីរតូចមួយ​ ជាកន្លែងដែលគាត់បង្ហាញការប្រមូលផ្ដុំទាក់ទងនឹងកីឡាជាច្រើនរបស់គាត់ដូចជា អាវបាល់បោះ ម៉ូដែលតុក្កតា និងទស្សនាវដ្តីដែលគាត់បានបង្ហាញខ្លួននៅលើក្របមុខជាដើម។ ដោយសារគាត់ស្រលាញ់កីឡាបាល់បោះ លោកមានកន្លែងពិសេសសម្រាប់ដាក់តាំងស្បែកជើងកីឡាបាល់បោះគ្រប់ប្រភេទ។

​សូមបញ្ជាក់ថា លោក Wu Chun ​ជា​ជនជាតិព្រុយណេ​ដើម​កំណើត​ចិន។ ប៉ុន្តែ​បាន​ក្លាយ​ជា​តារា​ចម្រៀង​ប៉ុប សមាជិកនៃក្រុម Fahrenheit នៅតៃវ៉ាន់ ជាកន្លែងដែលគាត់បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០០៥ ហើយមានការងារជាច្រើនក្នុងវិស័យតន្ត្រី និងសម្តែង។ ប៉ុន្តែពេញមួយសម័យកាលដ៏ល្បីល្បាញ គ្មាននរណាម្នាក់ធ្លាប់ដឹងទេថា លោកបានរៀបការ និងមានគ្រួសារមុនចូលសិល្បៈ។ បច្ចុប្បន្ននេះ កូនស្រីច្បងមានអាយុ ១២ ឆ្នាំ ហើយកូនប្រុសពៅមានអាយុ ៩ ឆ្នាំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គ្រូស្ម័គ្រចិត្តតៃវ៉ាន់ម្នាក់ ត្រូវប្រុសៗកេនយ៉ាបៀតបៀននិងចោទសួរថា «តើនាងនៅក្រមុំ»?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ២៩ នាទីutes មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៤ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

Sokha Hotels

ព័ត៌មានពេញនិយម