ជីវិតកម្សាន្ដ
រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បញ្ចាំងនៅ Youtube ផ្លូវការ សម្តេចតេជោ
ពេលនេះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសអាចទស្សនាខ្សែភាពយន្តរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” នៅឆាណែលយូធូបផ្លូវការ (Official Youtube Channel) របស់សម្តេចតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឆាណែលផ្លួវការតែមួយគត់របស់សម្តេចតេជោនៅក្នុង Youtube ។

កន្លងមកបងប្អូនបានទស្សនាភាគនីមួយៗដែលមានផ្សាយជាវគ្គខ្លីៗជាង ១០នាទី ទាំងក្នុង Telegram និង Facebook ។ នៅលើ YouTube ពេលនេះ គឺបងប្អូនអាចទស្សនាភាគនីមួយៗដែលមានរយៈពេលជាង ៤០នាទី មានសម្លេង និងរូបភាពច្បាស់ល្អ ដែលបានរៀបចំកែសម្រួលចុងក្រោយ បង្ហោះចេញនៅថ្ងៃទី៩ ខែ៩ ឆ្នាំ២០២៣ ក្នុង Youtube ចាប់ពីភាគទី១ ដល់ភាគទី៩៦។
បងប្អូនអាច Download សម្រាប់ទុកទស្សនានៅតាមទូរស័ព្វ (Phone) ឬអាយផែត (iPad) និងអាចចែករំលែកទៅកាន់បណ្តាញផ្សព្វផ្សាយនានាឱ្យបានកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេស។
សូមអញ្ជើញបងប្អូនជនរួមជាតិទស្សនារឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” នៅ Youtube សម្តេចតេជោតាម Link នេះ ( Playlist) https://www.youtube.com/playlist?list=PLAOmpTK8U3kQMUOqHCp7ZqMwuH6wcA9LX
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


