ព័ត៌មានជាតិ
កម្ពុជា-ជប៉ុន បង្កើនចំណងមិត្តភាពក្នុងខួប៧០ឆ្នាំ ប្រគុំតន្ត្រីទាក់ទាញអ្នកធុរកិច្ច និងវិនិយោគ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ការប្រគំតន្ត្រីអូខេស្ត្រា (Orchestra) ដែលជាសិល្បៈតន្ត្រីរបស់ជប៉ុន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ជាឱកាសរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន កាន់តែជិតស្និទ្ធមួយកម្រិតបន្ថែមទៀត។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា យុវតន្ត្រីករជប៉ុនពិតជាសម្តែងបានល្អ និងបានថ្លែងអំណរគុណចំពោះគណៈប្រតិភូជប៉ុន ដែលបានធ្វើដំណើរដ៏សែនឆ្ងាយ ដើម្បីមកចូលរួមក្នុងការប្រគំតន្ត្រីដ៏វិសេសវិសាលនេះ។

ព្រឹត្តិការណ៍សិល្បៈនេះ ត្រូវបានប្រារព្ធឡើងនាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងលោក អ៊ូអិណុ អាត់ត្សឹស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីអបអរសាទរខួបលើកទី៧០នៃមិត្តភាពកម្ពុជា-ជប៉ុន សំដៅរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្និទ្ធស្នាល និងទាក់ទាញការចាប់អារម្មណ៍របស់ប្រជាជន និងអ្នកវិនិយោគជប៉ុនឱ្យមកទស្សនាកម្សាន្ត ធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាកាន់តែច្រើន។

សូមជម្រាបថា មកដល់ឆ្នាំ២០២៣នេះ កម្ពុជា-ជប៉ុនបានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយនឹងការប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀតផងដែរ។
ដោយឡែកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រយៈពេល ៨ខែ ឆ្នាំ ២០២៣នេះ សម្រេចបាន ១.២ពាន់លានដុល្លារ ថយចុះជិត ១០ភាគរយ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅជប៉ុន មានចំនួនជាង ៧៧០ដុល្លារ និងនាំចូលមកវិញមានជាង ៤៣០លានដុល្លារ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


