ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន!! ឆ្លៀតក្នុងផ្ទះមានតែមនុស្សស្រី ជនសង្ស័យម្នាក់ផ្លោះរបងចូលវាយប្លន់យកទ្រព្យសម្បត្តិ
សៀមរាប ៖ ជនសង្ស័យម្នាក់ឆ្លៀតឱកាសក្នុងផ្ទះមានតែមនុស្សស្រី បានលួចផ្លោះរបងចូលវាយប្លន់យកទ្រព្យសម្បត្តិ រួចរត់គេចខ្លួន ក្រោយមកក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន។

ហេតុការណ៍ចូលប្លន់ដល់ក្នុងផ្ទះនេះ កើតឡើងនៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងស្រាវជ្រាវឃាត់ខ្លួនបាននៅម៉ោង២១និង០០នាទីថ្ងៃដដែល ស្ថិតនៅផ្ទះជនសង្ស័យក្នុងភូមិសំបួរ សង្កាត់សំបួរ ក្រុងសៀមរាប។

សេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យដែលចូលវាយប្លន់យកទ្រព្យសម្បត្តិនោះ មានឈ្មោះ នឿន សម្បត្តិ អាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះមានឈ្មោះ ឈ្មោះអុក ស្រីដែន ភេទស្រីអាយុ២១ឆ្នាំ រស់នៅភូមិឃុំខាងលើ។
សេចក្តីរាយការណ៍ដដែលបានឲ្យដឹងថា បន្ទាប់ពីនគរបាលខេត្តសៀមរាប បានទទួលបណ្តឹងរបស់ជនរងគ្រោះ និង ទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ជំនួយការដឹកនាំការងារព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលដឹកនាំការបង្ក្រាបដោយលោកវរសេនីយ៍ទោសុខ ម៉េងអៀង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយអាជ្ញាធរមូលដ្ឋាននៃក្រុងសៀមរាប តាមចាប់ជនសង្ស័យរហូតបានជាក់ស្តែងនៅក្នុងផ្ទះតែម្តង។
បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសួរនាំដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕
ដោយ ៖ កុសល


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


