ព័ត៌មានជាតិ
សប្តាហ៍តែមួយ បារាំង-កម្ពុជា ជោគជ័យលើការស្នើដាក់សម្បត្តិវប្បធម៌ និងធម្មជាតិខ្លួន ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិ បានប្រកាសដាក់បញ្ចូល ភ្នំភ្លើង និងព្រៃតំបន់ភ្នំ Pelée និងភ្នំភាគខាងជើង នៃតំបន់ Martinique ប្រទេសបារាំង ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ ការប្រកាសនេះ គឺមុនមួយថ្ងៃនៃការប្រកាសបញ្ចូល «តំបន់ប្រាសាទកោះកេរ» របស់កម្ពុជា ចូលបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញានេះ ពោលគឺក្នុងសប្តាហ៍តែមួយ។
ប្រទេសបារាំង បានសម្តែងក្តីរីករាយចំពោះការដាក់បញ្ចូលភ្នំសម្បត្តិធម្មជាតិរបស់ខ្លួន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលបញ្ជាក់ពីការទទួលស្គាល់ លក្ខណៈពិសេសនៃសណ្ឋានដី និងជីវៈចម្រុះដ៏ល្អឯកនៃបេតិកភណ្ឌតំបន់នេះ។
ជាមួយគ្នានេះ តាមរយៈស្ថានទូបារាំងប្រចាំកម្ពុជា ក៏បានសម្តែងការអបអរសាទរចំពោះកម្ពុជា បន្ទាប់ពី «រមណីយដ្ឋានប្រាសាទកោះកេរ» បានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ព្រមៗគ្នានេះផងដែរ។
ប្រភពដដែលបញ្ជាក់ដែរថា ប្រទេសបារាំង បានគាំទ្រយ៉ាងសកម្មចំពោះការអភិរក្សបេតិកភណ្ឌកម្ពុជា តាំងពីឆ្នាំ២០០៩ កន្លងទៅ ហើយសាលាបារាំងចុងបូព៌ា បានដាក់ឱ្យមានកម្មវិធីស្រាវជ្រាវមួយផ្នែកបុរាណវិទ្យា ស្តីពីរមណីយដ្ឋានប្រាសាទកោះកេរ ដោយរួមសហការជាមួយអាជ្ញាធរជាតិអប្សរា៕
អត្ថបទ៖ សុធាវី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ