Connect with us

ព័ត៌មានជាតិ

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តចុះបង្ក្រាប បទល្មើសនេសាទ និងឃាត់ខ្លួនមនុស្ស៦នាក់ នៅស្រុកកងមាស

បានផុស

នៅ

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយកងកម្លាំងសមត្ថកិច្ច បន្តចុះបង្ក្រាប បទល្មើសនេសាទ បឹងបេ៦ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកកងមាស និងស្រុកបាធាយ ខេត្តកំពង់ចាម នារដូវត្រីពងកូន នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះបង្ក្រាបបទល្មើសនេសាទនេះ ដោយមានការចង្អុលបង្ហាញពីលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដឹកនាំកម្លាំងដោយ លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានសហការ ជាមួយអាជ្ញាធរស្រុកកងមាស កម្លាំងសមត្ថកិច្ច សហគមន៍នេសាទបឹងបេ៦ អង្គការអភិរក្សធនធានជលផល និងមានការអនុញ្ញាតពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបន្តចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបានចំនួន៨ករណី និងឃាត់ខ្លួនមនុស្សបាន៦នាក់។

លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ជាលទ្ធផល ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ កម្លាំងសមត្ថកិច្ចបានធ្វើការរុះរើបំផ្លាញ់ចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង ក្នុងនោះមាន ឧបករណ៍រ៉ាវសរុប៣២មាត់, ឧបករណ៍លូស្បៃមុងចំនួន២១មាត់, របាំងរ៉ាវសុប១៣៣០ម៉ែត្រ, ស្បៃមុងសរុបប្រវែង៣០០ម៉ែត្រ, បង្គោលចម្រឹងចំនួន១២៧៥ដើម និងធ្វើការប្រលែងកូនត្រីចម្រុះ២២គីឡូក្រាម។

ទន្ទឹមនឹងនេះដែរ លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម ក៍បានផ្សព្វផ្សាយអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ទន្លេ បឹង បួរ ព្រែក និងប្រភពត្រីពង សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដោយធ្វើយ៉ាងណាថែរក្សាតំបន់ជំរកត្រីពងកូន និងរួមគ្នានេសាទឲ្យបានត្រឹមត្រូវទៅតាមច្បាប់ជលផលដែលបានកំណត់៕

អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ជាថ្មីម្ដងទៀត លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរ ពិសេសប្រធានផ្សារគ្រប់ផ្សារ ចាប់អ្នកយកភាស៊ីលើសសៀវភៅបន្ទុក

ព័ត៌មានជាតិ៧ ម៉ោង មុន

សហជីព​ក្នុង​វិស័យ​កាត់ដេរ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាង​៤​ម៉ឺន​នាក់ ដាក់​ញត្តិ​ថ្កោលទោស​របាយការណ៍ និង​សកម្មភាព​សង់​ត្រា​ល់

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​បន្ទប់​សណ្ឋាគារ​មួយកន្លែងនៅខេត្ត​ព្រះសីហនុ ​បណ្ដាល​ឱ្យ​ជន​ជាតិ​ចិន​ម្នាក់​បានស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃទី១៧ ខែមិថុនា សម្ដេចធិបតី នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ៦០ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ

សេដ្ឋកិច្ច១១ ម៉ោង មុន

ថៃ​រំពឹង​​ការ​សន្យា​វិនិយោគ​ជាង​ ២០ ប៊ីលាន​​ក្នុង​ឆ្នាំ​ ២០២៤ នេះ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃទី១៧ ខែមិថុនា សម្ដេចធិបតី នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ៦០ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ណែនាំឲ្យស្គាល់ក្រុមហ៊ុន​អាកាសចរណ៍​ទាំង ៣១ ក្រុមហ៊ុន ​​មានជើង​ហោះហើរ​​ត្រង់​មក​ប្រទេស​កម្ពុជា

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ឡាវ​បញ្ឈប់ជើងហោះហើរ មកកម្ពុជា ​ក្រោយបើកដំណើរការរយៈពេលខ្លី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី ផ្លោង​មីស៊ីល​​១៧​គ្រាប់​ដាក់​អ៊ុយក្រែន ក្រោយ G7 ​យក​ទ្រព្យ​សម្ប​ត្តិ​បង្កក​ជួយ​ក្រុង​កៀវ

ចរាចរណ៍១៤ ម៉ោង មុន

មនុស្ស៧នាក់ស្លាប់ក្នុងហេតុការណ៍រថយន្ដធុនធំពីរគ្រឿងបុកគ្នា

Sokha Hotels

ព័ត៌មានពេញនិយម