ព័ត៌មានជាតិ
អ្នកនាំពាក្យ ទាត់ចោលការវាយប្រហាថា រាជរដ្ឋាភិបាលចំណាយលុយខ្ជះខ្ជាយ ដើម្បីផ្សាយរូបសម្ដេច ហ៊ុន ម៉ាណែត
ក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញមកទាត់ចោលការវាយប្រហាថា រាជរដ្ឋាភិបាលចំណាយថវិកាជាតិខ្ជះខ្ជាយ ដើម្បីផ្សាយរូប សម្ដេច ហ៊ុន ម៉ាណែត លើផ្ទាំងផ្សាយពាណិជ្ជកម្ម នៅតំបន់ time square កណ្ដាលទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

បើតាមសេចក្ដីបំភ្លឺព័ត៌មាន របស់ខុទ្ទកាល័យសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសរសេរថា “ការរៀបចំបដាផ្សព្វផ្សាយខាងលើ ពុំមែនជាការចាត់តាំងឱ្យរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏មិនបានចំណាយថវិការបស់រាជរដ្ឋាភិបាលនោះដែរ”។
ខ្លឹមសារ នៃសេចក្ដីបំភ្លឺព័ត៌មានរបស់ខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី បានសរសេរបន្តថា “ការរៀបចំបដាផ្សព្វផ្សាយខាងលើ គឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្តស្រលាញ់ និងការគាំទ្រ របស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះ សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញចូលរួមជាលើកទី១ ក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។
សេចក្ដីបំភ្លឺព័ត៌មាន ដែលកម្រាស់បីទំព័រ បានបន្តសរសេរទៀតថា ការរៀបចំផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ នៅ Time Square នាទីក្រុងញូវយ៉ក គឺមានការសម្របសម្រួលពីប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងជាការផ្សព្វផ្សាយដោយឥតគិតថ្លែពីសំណាក់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូពីសំណាក់ក្រុមហ៊ុនផ្ទាល់។

ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និង គ្មានអំណះអំណាងច្បាស់លាស់ ដែលផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងបំភាន់សាធារណមតិជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ មុននឹងខុទ្ទកាល័យរបស់ សម្ដេចនាយករដ្ឋមន្ត្រីចេញសេចក្ដីបំភ្លឺព័ត៌មាន ក្រោយមានការវាយប្រហារពីក្រុមប្រឆាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ទាល់ ក៏បានចេញមកអរគុណ លោក សុទ្ធ ដាវីត ចំពោះការសម្របសម្រួល ជាមួយនឹងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយអំពីរូបភាពស្វាគមន៍ ដល់រូបសម្ដេច ហ៊ុន ម៉ាណែត នៅលេី Billboard(ផ្ទាំងផ្សាយពាណិជ្ជកម្ម) ដោយឥតគិតថ្លៃ និងដោយមិនមានការស្នេីសុំពីអ្នកណា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញមកអរគុណដោយសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ សម្ដេចថា “សូមអរគុណចំពោះប្អូនប្រុស David Soth ដោយបានសម្របសម្រួលជាមួយនឹងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដែលប្អូនកំពុងធ្វើការជាមួយ ដើម្បីផ្សព្វផ្សាយអំពីរូបភាពស្វាគមន៍ ដល់រូបខ្ញុំនៅលេី Billboard តាមតំបន់សំខាន់ៗមួយចំនួននៅទីក្រុងញូវយ៉ក ជាពិសេសនៅ Time Square ដោយឥតគិតថ្លៃ និងដោយមិនមានការស្នេីសុំពីអ្នកណា។ នេះគឺជាទឹកចិត្តដ៏ប្រពៃរបស់ប្អូន សម្រាប់រូបខ្ញុំផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា”៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


