ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជាក់ មានពលរដ្ឋ ១២នាក់ស្លាប់ និង១១នាក់ ត្រូវក្រុមហាម៉ាស់ ចាប់យកទៅ
បន្ទាប់ពីទៅដល់ទីក្រុងហុងកុងកាលពីរសៀលថ្ងៃអាទិត្យទី៨ខែតុលា នាយករដ្ឋមន្ត្រីថៃ និយាយថា ជនជាតិថៃ ១២ នាក់ បានស្លាប់ក្នុងអំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស់ លើប្រទេសអ៊ីស្រាអែល។

លោក សេដ្ឋា ថាវីស៊ីន បានលើកឡើងថា លោកបានទទួលរបាយការណ៍នេះ ពីលោកស្រី Pannabha Chandraramya ឯកអគ្គរាជទូតថៃប្រចាំទីក្រុង Tel Aviv។
លោកស្រីឯកអគ្គរាជទូតនិយាយថា មនុស្សជាតិសាសន៍ខុសៗគ្នា ត្រូវបានចាប់ជាចំណាប់ខ្មាំងដោយពួកសកម្មប្រយុទ្ធហាម៉ាស់ ហើយការប្រយុទ្ធកំពុងបន្តនៅតាមបណ្តោយព្រំដែននៃតំបន់ហ្គាហ្សាស្ទ្រីប។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Parnpree Bahiddha-Nukara អះអាងថា ជនជាតិថៃ ៨ នាក់ក៏រងរបួសផងដែរ ហើយ ១១ នាក់ត្រូវក្រុមហាម៉ាស់ ចាប់ខ្លួន។
លើសពីនេះ ប្រទេសថៃ កំពុងត្រៀមយន្តហោះរបស់កងទ័ពអាកាស ដើម្បីជម្លៀសប្រជាជនរបស់ខ្លួន ចេញពីប្រទេសអ៊ីស្រាអែលផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ទីបំផុត អ៊ីស្រាអែល ប្រកាសសង្គ្រាមជាផ្លូវការជាមួយក្រុម ហាម៉ាស់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


