ព័ត៌មានអន្ដរជាតិ
ទីបំផុត អ៊ីស្រាអែល ប្រកាសសង្គ្រាមជាផ្លូវការជាមួយក្រុម ហាម៉ាស់
ការិយាល័យរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល បានបោះឆ្នោតកាលពីយប់ថ្ងៃអាទិត្យទី៨ខែតុលា ដើម្បីធ្វើសង្គ្រាមជាផ្លូវការ បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ហាម៉ាស់ បើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេស។

ការិយាល័យរបស់លោក Netanyahu សង្កត់ធ្ងន់ថា ការយកមាត្រា៤០នៃច្បាប់មូលដ្ឋានរបស់អ៊ីស្រាអែលមកប្រើ គឺអនុញ្ញាតឲ្យរដ្ឋាភិបាលចាត់វិធានការយោធាដ៏សំខាន់ ដើម្បីធ្វើសង្រ្គាម។
យោងតាមច្បាប់នេះ នាយករដ្ឋមន្ត្រី នឹងអាចធ្វើការសម្រេចចិត្តជាក់លាក់ ទាក់ទងនឹងសង្គ្រាម ដោយគ្រាន់តែមានការយល់ព្រមពីគណៈរដ្ឋមន្ត្រីសន្តិសុខ។

ការិយាល័យរបស់លោក Netanyahu ក៏បាននិយាយផងដែរថា រដ្ឋាភិបាល បានស្នើសុំសភាអ៊ីស្រាអែល ឲ្យអនុវត្តបទប្បញ្ញត្តិគ្រាអាសន្ន ដែលអនុញ្ញាតឲ្យដាក់ឃុំជនសង្ស័យក្នុងរយៈពេលវែងជាងធម្មតា ដោយមិនចាំបាច់ឡើងតុលាការ។
រឿងនេះកើតឡើង ខណៈអ៊ីស្រាអែលបញ្ជាក់ថា តួលេខអ្នកស្លាប់នៅក្នុងប្រទេស បន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ បានកើនឡើងដល់៧០០នាក់។

ទូរទស្សន៍សាធារណៈ Kan និងប៉ុស្តិ៍លេខ 12 ក៏ដូចជាកាសែត Haaretz និង Times of Israel សុទ្ធតែបានរាយការណ៍ពីចំនួនអ្នកស្លាប់ដូចគ្នានេះ កាលពីថ្ងៃអាទិត្យ។
ដោយឡែកមន្ត្រីប៉ាឡេស្ទីននិយាយថា មនុស្សជាង ៣០០នាក់ត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្គាហ្សា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ក្រសួងការបរទេសកម្ពុជា ទទូចឱ្យអន្តរជាតិ បង្កើនការសម្របសម្រួលកិច្ចចរចារ ដើម្បីកាត់បន្ថយអំពើហិង្សា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


