ព័ត៌មានជាតិ
កម្ពុជា ស្នើអ្នកជំនាញកូរ៉េកែច្នៃទឹកត្នោតទៅជានំស្រួយ ភេសជ្ជៈ និងស្ករគ្រាប់
មន្រ្តីជាន់ខ្ពស់កម្មសិទ្ធិបញ្ញា បានស្នើដល់អ្នកជំនាញកូរ៉េ ធ្វើការកែច្នៃទឹកត្នោតទៅជានំស្រួយ ភេសជ្ជៈ និងស្ករគ្រាប់។

លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានទទួលជួបប្រជុំពិភាក្សាជាមួយលោកស្រី Yoon Ha Young អ្នកគ្រប់គ្រង នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការ អន្តរជាតិ របស់សមាគមលើកកម្ពស់ការច្នៃប្រឌិតកូរ៉េ (KIPA) និងអ្នកជំនាញអន្តរជាតិ ផ្នែកឃ្មុំ នៃក្រុមហ៊ុន Bee Happy និងមន្រ្តីជំនាញនៃការិយាល័យម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងព័ត៌មានសម្ងាត់ពាណិជ្ជកម្ម កាលពីថ្ងៃទី ០៩ តុលា។

ក្នុងកិច្ចប្រជុំនេះ លោក សួន វិជ្ជា ក៏បានអរគុណដល់អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) និង KIPA ដែលបានកំណត់យកទំនិញសម្គាល់ភូមិសាស្រ្តចំនួន ០២ រួមមាន “ម្រេចកំពត” និង “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ដើម្បីសិក្សា និងប្រមូលព័ត៌មានលម្អិតជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជំរុញការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តនេះឱ្យមានភាពល្បីល្បាញបន្ថែមទៀត។ ក្នុងនោះផងដែរ លោកក៏បានស្នើសុំ អ្នកគ្រប់គ្រង នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការ អន្តរជាតិ របស់សមាគមលើកកម្ពស់ការច្នៃប្រឌិតកូរ៉េ (KIPA) និងអ្នកជំនាញអន្តរជាតិ ផ្នែកឃ្មុំ ពិនិត្យ និងសិក្សាលម្អិតលើទំនិញសម្គាល់ភូមិសាស្រ្ត “ស្ករត្នោតកំពង់ស្ពឺ” មួយបន្ថែមទៀត ចំពោះការកែច្នៃទឹកត្នោតទៅជានំស្រួយ ភេសជ្ជៈ និងស្ករគ្រាប់ ដើម្បីលើកកម្ពស់ជីវភាព គុណភាព និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ដែលដើមត្នោតគឺជានិមិត្តរូបនៃប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប និងលទ្ធផលនៃកិច្ចប្រជុំ តំណាង KIPO នឹងចុះទៅសិក្សា និងវាយតម្លៃលម្អិតលើទំនិញសម្គាល់ភូមិសាស្រ្តចំនួន ៣ រួមមាន៖ “ម្រេចកំពត” “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និង “ស្ករត្នោតកំពង់ស្ពឺ” បន្ទាប់មកនឹងធ្វើជារបាយការណ៍លម្អិតស្តីពីលទ្ធផលនៃការចុះសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានលម្អិតនេះជូនដល់ KIPO ដើម្បីពិនិត្យ និងសម្រេចការអនុម័ត, នៅឆ្នាំក្រោយគម្រោងនឹងអាចយកមកអនុវត្តបាននៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥៕


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


