ព័ត៌មានជាតិ
កូរ៉េខាងត្បូង ចង់ជួយដល់កម្ពុជាសម្រេចឱ្យបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា លោកPark Jung-Wook បានគូសបញ្ជាក់នៅចំពោះមុខ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក សុខ ចិន្ដាសោភា ថា រដ្ឋាភិបាលកូរ៉េខាងត្បូងមានបំណងចង់ជួយប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៃជំនួបរវាង លោក សុខ ចិន្ដាសោភា ជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ដែលទើបនឹងចេញផ្សាយនារាត្រីទី១០ ខែតុលានេះ។

ដើម្បីជួយដល់កម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ លោកPark Jung-Wook បានអះអាងថា រដ្ឋាភិបាលកូរ៉េខាងត្បូងមានឆន្ទៈ ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ទៅលើវិស័យផ្សេងៗ មានដូចជា កសិកម្ម ឧស្សាហកម្ម ការពារជាតិ និងបច្ចេកវិទ្យាកម្រិតខ្ពស់។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា និងលោក Park Jung-Wook ក៏បានសង្កត់ធ្ងន់អំពីសារៈ សំខាន់នៃការរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះ ដែលគ្រោងនឹងរៀបចំនៅចុងខែតុលានេះ ដែលនឹងរួមចំណែកក្នុងការកំណត់ទិសដៅសកម្មភាពថ្មីទៀត សំដៅពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
លោក សុខ ចិន្ដាសោភា ក៏បានថ្លែងអរគុណដល់រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍរួមទាំងការជួយឧបត្ថម្ភក្នុងវិស័យអប់រំ និងការទទួលយកពលករកម្ពុជា ទៅបម្រើការងារក្នុងចំនួនយ៉ាងច្រើន។

ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលបានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ញឹកញាប់ ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយចំនួន រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ និង កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន។

ជាចុងក្រោយ ប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួមផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


