Connect with us

បច្ចេកវិទ្យា

ពង្រឹងសុវត្ថិភាពគណនីបណ្តាញទំនាក់ទំនងសង្គម តែមើលរំលងសុវត្ថិភាព Gmail ជាកំហុសដ៏ធំ

បានផុស

នៅ

ជាទូទៅ នៅពេលដែលបង្កើតគណនីបណ្តាញទំនាក់ទំនងសង្គម យើងច្រើនតែប្រើ Gmail ទៅបង្កើត ហើយ Gmail បានក្លាយជាការផ្សារភ្ជាប់មួយដ៏សំខាន់ សម្រាប់គណនីបណ្តាញទំនាក់ទំនងសង្គមរបស់យើង ដែលអាចជួយ reset password និងកំណត់មុខងារសុវត្ថិភាព លើគណនីទាំងនោះបានផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកប្រើប្រាស់កម្មវិធីលើប្រព័ន្ធអនឡាញមួយចំនួន ច្រើនខ្វាយខ្វល់ពីការកំណត់មុខងារសុវត្ថិភាពលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក IG និងកម្មវិធីផ្សេងទៀត ដោយយល់ឃើញថា វាអាចជួយការពារពីការ Hack តែមិនបានយកចិត្ត ទុកដាក់លើបណ្តាញដែលផ្សារភ្ជាប់នឹងគណនីទាំងអស់នោះទៅវិញ។

បើទោះបីជាមានការការពារលើមុខងារសុវត្ថិភាព លើប្រព័ន្ធប្រតិបត្តិការ ឬគណនីបណ្តាញទំនាក់ទំនងសង្គមក៏ដោយ ប៉ុន្តែដាច់ខាត មិនត្រូវប្រហែសចំពោះ Gmail ឡើយ ព្រោះទូទៅហើយ សម្រាប់អ្នកដែលបង្កើត Gmail គឺដើម្បីប្រើប្រាស់ក្នុងការបញ្ជូនឯកសារ ឆ្លើយឆ្លងគ្នា និងភ្ជាប់ជាមួយកម្មវិធីផ្សេងៗ សូម្បីតែគណនី ក្នុងកម្មវិធីធនាគារ​តាមប្រព័ន្ធ​អនឡាញ។ បើសិនជាលោកអ្នក មានទម្លាប់ប្រើ Gmail មួយ ភ្ជាប់ជាមួយគ្រប់គណនីគ្រប់កម្មវិធី ចាំបាច់បំផុត ដាក់មុខងារសុវត្ថិភាពឥលូវនេះ។

ចំពោះការពង្រឹងលើប្រព័ន្ធសុវត្តិភាពលើ មិនជាខុសគ្នានឹងការកំណត់លើកម្មវិធីផ្សេងឡើយ ដោយកំណត់លើមុខងារ Two-Factor Authentication; ប្រើប្រាស់លេខសម្ងាត់ដែលមិនងាយឱ្យគេទាយដឹង និងបញ្ចូល លេខទូរស័ព្ទផ្ទាល់ខ្លួន សម្រាប់ Verify ឬអាចបន្ថែម Email មួយទៀត ដែលគ្រប់គ្រងលើ Gmail របស់យើងបាន៕

អត្ថបទ៖ សុធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម