កីឡា
អបអរសាទរ! ភ្នំពេញក្រោន លត់ Macarthur ៣-០ បង្កើតកំណត់ត្រាថ្មីលើក្រុមអូស្ត្រាលី
ក្រុមបាល់ទាត់ភ្នំពេញក្រោនពិតជាធ្វើបានល្អខ្លាំងមែនទែនក្នុងនាមជាម្ចាស់ផ្ទះបានយកឈ្នះលើក្រុមភ្ញៀវ Macarthur FC ដែលជាក្រុមខ្លាំងមកពីប្រទេសអូស្ត្រាលីដោយលទ្ធផល ៣-០ វគ្គសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC Cup ។
ការប្រកួតនៅវគ្គទី១ ក្រុមម្ចាស់ផ្ទះធ្វើបានគ្រប់គ្រងបាល់យ៉ាងល្អដោយបង្កើតឱកាសស៊ុតជាច្រើន ប៉ុន្តែពេលខ្លះស៊ុតបាល់ខុសទី ហើយពេលខ្លះអ្នកចាំទីរបស់ Macarthur FC ជួយសង្គ្រោះបាន។ ចំពោះក្រុមភ្ញៀវបានព្យាយាមវាយបកម្តងម្កាល។

នៅវគ្គទី២ ភ្នំពេញក្រោន និង Macarthur FC បង្កើតឱកាសទៅវិញទៅមកដូចគ្នា ប៉ុន្តែក្រុមម្ចាស់ផ្ទះមានឱកាសស៊ុតចំគោលដៅបានច្រើនជាង ខណៈអ្នកចាំទីរបស់ក្លិបអូស្ត្រាលីបានសង្គ្រោះបាល់បានជាញឹកញាប់។
ទោះជាយ៉ាងណាក៏នៅមិនអាចការពារសំណាញ់ទីរបស់ខ្លួនបានឡើយដោយខ្សែប្រយុទ្ធជប៉ុន Shintaro ស៊ុតបំប៉ោងសំណាញ់បានសម្រេចនៅនាទី៧៥ ដើម្បីឲ្យភ្នំពេញក្រោននាំមុខ ១-០។ បន្ទាប់មកក្រុមអូស្ត្រាលីបានប្រឹងវាយសម្រុក តែភ្នំពេញក្រោនទៅវិញទេដែលរកបានគ្រាប់បាល់បន្ថែមដោយកីឡាករ Shintaro ដដែលនៅនាទីទី៨៦ដើម្បីនាំមុខ ២-០។ នៅនាទី៩០+៤ ភ្នំពេញក្រោនរកបាន១គ្រាប់ទៀតដោយសមាជិកថ្មី ផាច់ សុជាវីឡា ដើម្បីទទួលបានជ័យជម្នះដោយលទ្ធផល ៣-០។

ជ័យជម្នះបានធ្វើឲ្យភ្នំពេញក្រោនបានរកបាន៩ពិន្ទុពេញឈរលើកំពូលតារាងពូល F ដើម្បីបង្កើតឱកាសឡើងទៅកាន់វគ្គបន្ត។ ភ្នំពេញក្រោនបានបង្កើតកំណត់ត្រាលើកដំបូងក្នងប្រវត្តិសាស្ត្រក្លិបបាល់ទាត់កម្ពុជាក្នុងការយកឈ្នះក្លិបរបស់អូស្ត្រាលី ហើយទទួលបានជ័យជម្នះ៥លើកជាប់គ្នាក្នុងពានរង្វាន់ AFC Cup គឺពីរលើកជម្រុះ និងវគ្គសន្សំពិន្ទុពូល៣លើកដែលរក្សាសំណាញ់ទីមិនឲ្យដៃគូស៊ុតបាន១គ្រាប់សោះ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


