កីឡា
មកដល់ខ្មែរភ្លាម Dave Leduc ប្រកាសក្តែងៗស្វែងរកមុខ ព្រំ សំណាង
កីឡាករប្រដាល់មីយ៉ាន់ម៉ា Dave Leduc បានប្រកាសស្វែងរកមុខដៃគូប្រកួតរបស់ខ្លួនគឺកីឡាករ ព្រំ សំណាង នៅពេលបានដល់ប្រទេសកម្ពុជាកាលពីយប់មិញ ស្របពេលទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីម្ចាស់ផ្ទះកម្ពុជា។
វត្តមានរបស់ Dave Leduc មកដល់ទឹកដីកម្ពុជាត្រូវបានអ្នករៀបចំកម្មវិធីប្រកួត និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករទទួលស្វាគមន៍ និងធ្វើបទសម្ភាសដែលមើលទៅពិតជាផ្តល់ឲ្យកីឡាករមីយ៉ាន់ម៉ារូបនេះទទួលបានភាពកក់ក្តៅ និងមានកិត្តិយស។
អ្នកគ្រប់គ្នាដែលបានជួបកីឡាករមីយ៉ាន់ម៉ានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលស្តេចប្រដាល់មីយ៉ាន់ម៉ា Leduc បានស្រែកខ្លាំងៗនៅចំពោះមុខមនុស្សយ៉ាងច្រើនថា ព្រំ សំណាង នៅឯណា? ព្រំ សំណាង នៅឯណា?
នៅព្រឹកនេះ Dave Leduc បានបង្ហោះរូបភាពដែលខ្លួនទទួលបានស្វាគមន៍ និងផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានដោយបានសារគួរឲ្យចាប់អារម្មណ៍ទៀតថា ព្រំ សំណាង នៅឯណា?
តាមការគ្រោងទុក នៅថ្ងៃទី២ ខែវិច្ឆិកា កីឡាករ ព្រំ សំណាង និង Dave Leduc ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរមុនពេលការប្រកួតនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ