ព័ត៌មានជាតិ
ក្រសួងកសិកម្ម ជ្រើសរើសមន្ត្រីកសិកម្មឃុំ ២៥០ នាក់ សម្រាប់ប្រភេទក្របខណ្ឌ ក.ខ.គ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងមានការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំប្រមាណជា ២៥០នាក់ សម្រាប់ប្រភេទក្របខណ្ឌ ក.ខ.គ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ចំពោះសាធារណជន និងយុវជន ដែលមានជំនាញ ឯកទេសផ្នែកកសិកម្ម ដោយគិតចាប់ពីវិញ្ញាបនបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬសញ្ញាប័ត្រសមមូល អាចដាក់ពាក្យប្រឡងប្រជែងបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងឆ្នាំ២០២៣ នេះ មានការជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ២៥០នាក់ សម្រាប់ប្រភេទក្របខណ្ឌ ក.ខ.គ ឲ្យចូលបម្រើការងារនៅតាមឃុំ ស្រុក ខេត្ត ក្នុងក្របខណ្ឌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានសញ្ជាតិខ្មែរ, មានអាយុយ៉ាងតិច ១៨ ឆ្នាំ។ ចំពោះបេក្ខជនដែលមានកម្រិតបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត ត្រូវបានលើកលែងលក្ខខណ្ឌអាយុ, កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឬសមមូលត្រូវមានអាយុច្រើនបំផុត ៤០ ឆ្នាំ, កម្រិតថ្នាក់បរិញ្ញាបត្រ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ ឆ្នាំ, ថ្នាក់បរិញ្ញាបត្ររង ឬសមមូល ត្រូវមានអាយុច្រើនបំផុត ២៨ ឆ្នាំ ហើយវិញ្ញាបនបត្រ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ២៥ ឆ្នាំ និងមន្ត្រីរាជការត្រូវបានលើកលែងលក្ខខណ្ឌអាយុ ហើយបេក្ខជនក៏មិនប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេណី សិទ្ធិពលរដ្ឋ និងសិទ្ធិខាងនយោបាយជាដើម។

ដោយឡែកបេក្ខជនដែលមានសញ្ញាប័ត្រជំនាញកសិកម្ម បទពិសោធន៍ការងារលើវិស័យកសិកម្ម ស្ត្រីភេទ និងអ្នកដែលមានទីលំនៅអចិន្ត្រៃយ៍ក្នុងឃុំ ស្រុក ខេត្ត ដែលត្រូវជ្រើសរើសមន្រ្តីកសិកម្មឃុំ ក៏ទទួលបានអាទិភាពខ្ពស់នៅក្នុងការជ្រើសរើសនេះផងដែរ។
បេក្ខជនដែលមានបំណងចង់ដាក់ពាក្យប្រឡងប្រជែង ខាងក្រសួងនឹងចាប់ផ្តើមទទួលចុះឈ្មោះប្រឡងប្រជែងចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ រសៀលជាកំហិតនៅតាមប្រព័ន្ធអនឡាញ ដោយបេក្ខជនអាចស្កេន QR Code ឬ ចូលទៅកាន់គេហទំព័រ http://era.gov.kh/។

បេក្ខជនដែលមានបំណងចូលរួមការប្រឡងប្រជែង ត្រូវជ្រើសរើសទីកន្លែងបំពេញការងារជាក់លាក់ (ឃុំ ស្រុក ខេត្ត) ក្នុងតារាងភ្ជាប់ជាមួយជាមុន និងមិនត្រូវបានអនុញ្ញាតឲ្យផ្លាស់ប្ដូរកន្លែងការងារដោយហេតុផលណាមួយឡើយ។ ការស្នើសុំផ្លាស់ប្ដូរកន្លែងការងារ មានន័យថាសាមីជននោះបោះបង់ក្របខណ្ឌមន្ត្រីរាជការ។
គួរជម្រាបបន្ថែមថា នៅពេលបេក្ខជនប្រឡងជាប់ជាស្ថាពរនឹងត្រូវធ្វើកម្មសិក្សា និងតាំងស៊ប់ក្នុងប្រភេទក្របខណ្ឌ ក, ខ, គ ផ្អែកលើកម្រិតបណ្ដុះបណ្ដាល ព្រមទាំងទទួលបានប្រាក់បៀវត្សទាបបំផុតចាប់ពី ១,៤០០,០០០៛ ទៅតាមប្រភេទក្របខណ្ឌ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន ១៦០,០០០៛ក្នុង១ខែ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់មន្ត្រីរាជការស៊ីវិល៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ