សេដ្ឋកិច្ច
តម្លៃប្រេងពិភពលោកបន្តឡើងថ្លៃ ដាក់លក់ពី ៧៦ ទៅ ៨០ ដុល្លារក្នុងមួយបារ៉ែល
តម្លៃប្រេងពិភពលោកកាលពីថ្ងៃសុក្របានស្ទុះងើបឡើងវិញបន្តិច ចំពេលមានសញ្ញានៃការធ្លាក់ចុះតម្រូវការ ក៏ដូចជាទីផ្សារផលិតកំពុងរង់ចាំមើលកិច្ចប្រជុំដ៏សំខាន់របស់អង្គការផលិតប្រេង OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងខែនេះ ។
ក្រុមហ៊ុនប្រេងឆៅម៉ាក Brent បានកើនថ្លៃប្រមាណ ៤០ សេន ឬ ០.៥ ភាគរយ ដោយដាក់លក់ក្នុងតម្លៃ ៨០.៤១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលក្រុមហ៊ុនប្រេង West Texas Intermediate (WTI) របស់អាមេរិកដាក់លក់ក្នុងតម្លៃ ៧៦.០៤ ដុល្លារក្នុងមួយបារ៉ែល ដោយកើនឡើង ៣០ សេន ឬ ០.៤ ភាគរយ ។

ទន្ទឹមនោះ ជម្លោះរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសដែលកំពុងតែតានតឹង ក៏ជាដើមចមបង្កើនតម្លៃប្រេងពិភពលោកផងដែរ ដោយសារតែមានក្ដីការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ជាពិសេសគឺការបំផ្លិចបំផ្លាញផ្លូវផ្គត់ផ្គង់ប្រេងតែម្ដង ។
ដោយឡែក តាមរយៈទិន្នន័យសេដ្ឋកិច្ចចិនចុះខ្សោយក្នុងសប្តាហ៍នេះ ក៏ជាមូលហេតុនៃការឡើងថ្លៃប្រេងផងដែរ ដោយបង្កើនការព្រួយបារម្ភពីការធ្លាក់ចុះនៃតម្រូវការប្រេងក្នុងប្រទេស ។ លើសពីនេះ រោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសចិន ដែលជាអ្នកទិញប្រេងឆៅធំជាងគេពីប្រទេសអារ៉ាប៊ីសាអូឌីត បានស្នើសុំការផ្គត់ផ្គង់តិចជាងមុនពីប្រទេសមួយនេះសម្រាប់ខែធ្នូផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
ចុចអាន៖ អាមេរិក ចង់ឲ្យអ្នកជំនួញរបស់ខ្លួនបង្ហាញទំហំទឹកប្រាក់វិនិយោគពិតប្រាកដ នៅ ចិន
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


