Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ប្តេជ្ញាកម្ទេចក្រុមហាម៉ាសឲ្យបាន ទោះត្រូវប្រឆាំងជាមួយពិភពលោកក៏ដោយ

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្តេជ្ញាបន្តឈរនៅជាមួយទាហានរបស់គាត់ ដើម្បីធ្វើសង្គ្រាមកម្ចាត់ក្រុម ហាម៉ាស ដោយមិនអើពើនឹងសម្ពាធអន្តរជាតិ ដែលជំរុញឲ្យបន្ធូរដៃឬបញ្ឈប់ឡើយ ហើយលោកថែមទាំងអះអាងទៀតផងថា អ៊ីស្រាអែល នឹងប្រឆាំងជាមួយពិភពលោក បើសិនចាំបាច់។

លោក Benjamin Netanyahu ជាមួយកងទ័ព (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិ Yoav Gallant និងលោក Benny Gantz, លោក Netanyahu បានច្រានចោលការរិះគន់អន្តរជាតិលើតួលេខជនស៊ីវិលស្លាប់ក្នុងសង្គ្រាម។ លោកបានជំរុញឲ្យមេដឹកនាំបស្ចិមប្រទេស បន្តការគាំទ្រនៅពីក្រោយរដ្ឋជ្វីហ្វមួយនេះ ព្រោះជ័យជម្នះរបស់ខ្លួនគឺជាជ័យជម្នះសម្រាប់ ពិភពលោកសេរីទាំងមូលផងដែរ។

ស្របពេលជាមួយគ្នានោះ លោក Netanyahu ក៏បានចង្អុលបង្ហាញដែរថា អ៊ីស្រាអែលនឹងប្រឆាំងចំពោះការវិលត្រឡប់របស់អាជ្ញាធរប៉ាឡេស្ទីនទៅកាន់តំបន់ហ្គាហ្សា ក្រោយចប់សង្រ្គាម។

លើសពីនេះ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោក ​បាន​ចេញ​ការ​ព្រមាន​ខ្លាំងៗ ​ទៅ​កាន់​ក្រុម​ហេសបូឡា​របស់ប្រទេស​លីបង់ ទៀតផង។ លោក Netanyahu ព្រមានថា “សូមកុំសាងកំហុស ដោយចូលរួមក្នុងសង្គ្រាមឲ្យសោះ។ នោះនឹងក្លាយជាកំហុសពេញមួយជីវិតរបស់អ្នក ការចូលទៅក្នុងសង្រ្គាម នឹងបំផ្លាញជោគវាសនានៃប្រទេសលីបង់ទាំងមូល”។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖ IIT)

ការព្រមាននេះកើតឡើង បន្ទាប់ពីមេដឹកនាំក្រុម ហេសបូឡា និយាយថា ក្រុមប្រដាប់អាវុធ បានប្រើប្រាស់អាវុធប្រភេទថ្មី និងវាយប្រហារគោលដៅថ្មីៗនៅក្នុងប្រទេសអ៊ីស្រាអែល ហើយប្តេជ្ញាថា ការប្រយុទ្ធប្រឆាំងអ៊ីស្រាអែលនឹង នៅតែបន្ត។

កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែវិច្ឆិកា ក្រុមហេសបូឡា បានបើកការវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើអង្គភាពថ្មើរជើងរបស់អ៊ីស្រាអែល នៅក្នុងទីក្រុង Shomera ដែលមានទីតាំងនៅព្រំដែនជាប់ លីបង់។

ដោយឡែក មេដឹកនាំក្រុមហេសបូឡាលោក Hassan Nasrallah ក៏និយាយដែរថា សេណារីយ៉ូសង្រ្គាមទ្រង់ទ្រាយធំរវាងក្រុមប្រដាប់អាវុធរបស់ខ្លួនជាមួយអ៊ីស្រាអែល អាចកើតមានគ្រប់ពេល ហើយលោកថែមទាំងប្រកាសឲ្យក្រុមហេសបូឡា ត្រៀមខ្លួនសម្រាប់ការប្រឈមណាមួយជាមួយអ៊ីស្រាអែលផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Times of Israel

ចុចអាន៖ ទារកជិត៤០នាក់ ប្រឈមស្លាប់នៅមន្ទីរពេទ្យក្នុងតំបន់ ហ្គាហ្សា ដោយសារកង្វះអុកស៊ីសែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ២០ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២១ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម