ព័ត៌មានអន្ដរជាតិ
ក្មេងអាយុ២ឆ្នាំម្នាក់នៅ ចិន ផ្ទុកបាក់តេរីជាង១០ប្រភេទក្នុងសួត ពីម៉ាស៊ីនបោកគក់
នាយកដ្ឋានថែទាំអ្នកជំងឺនៃមន្ទីរពេទ្យកុមារខេត្ត Hunan ទទួលបានករណីក្មេងប្រុសអាយុ២ ឆ្នាំម្នាក់ធ្លាក់ចូលក្នុងម៉ាស៊ីនបោកគក់ពេលកំពុងលេងក្នុងផ្ទះ។ ជាសំណាងល្អ ប៉ុន្មាននាទីក្រោយមក ឪពុកម្ដាយរបស់ទារកក៏បានប្រទះឃើញភ្លាមៗ ធ្វើការសង្គ្រោះបឋម និងនាំគាត់ទៅមន្ទីរពេទ្យភ្លាមៗ។ ក្រៅពីរបួសត្រង់កន្លែងប្រដាប់ភេទ គ្រូពេទ្យក៏បានរកឃើញថា សួតរបស់ក្មេងប្រុសមានបាក់តេរីរហូតដល់ ១០ ប្រភេទផ្សេងគ្នា។

លោកវេជ្ជបណ្ឌិត Chu Duc Thang អនុប្រធាននាយកដ្ឋានថែទាំសុខភាពនៅមន្ទីរពេទ្យកុមារ Hunan បាននិយាយថា “មូលហេតុដែលកុមារឆ្លងបាក់តេរី ១០ ប្រភេទក្នុងសួត គឺដោយសារតែម៉ាស៊ីនបោកគក់បានប្រើប្រាស់ជាច្រើនឆ្នាំដោយមិនបានសម្អាត។ វាបានប្រមូលផ្ដុំកកកុញច្រើន នៃភាពកខ្វក់។ នៅពេលដែលសួតប៉ះនឹងភាពកខ្វក់នៅក្នុងម៉ាស៊ីនបោកគក់ វានឹងបណ្តាលឲ្យរលាកសួត។ ចំពោះក្មេងប្រុស ការរលាកប៉ះពាល់ដល់សួតខាងស្តាំទាំងមូល និងផ្នែកនៃសួតខាងឆ្វេង។
ម៉ាស៊ីនបោកគក់គឺជាកន្លែងដែលផ្ទុកបាក់តេរីជាច្រើន ប៉ុន្តែជារឿយៗទទួលបានការយកចិត្តទុកដាក់តិចតួចចំពោះអនាម័យ។ វេជ្ជបណ្ឌិតណែនាំថា ប្រសិនបើម៉ាស៊ីនបោកគក់មិនបានសម្អាតលើសពី ៦ ខែ វាទំនងជាមានបាក់តេរីច្រើនជាងសម្លៀកបំពាក់ដែលមិនបានបោក។
តាមរយៈការស៊ើបអង្កេតលើម៉ាស៊ីនបោកគក់ចំនួន ១២៨ ដែលកំពុងប្រើប្រាស់ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសៀងហៃ បានរកឃើញបាក់តេរីដ៏គ្រោះថ្នាក់ជាច្រើន ខូលីហ្វ័រ ផ្សិត នៅក្នុងជាងពាក់កណ្តាលនៃម៉ាស៊ីនបោកគក់។ ជាពិសេស អត្រាបាក់តេរីលើសពីស្តង់ដារគឺ ៨១.៣% ផ្សិតត្រូវបានរកឃើញនៅក្នុងម៉ាស៊ីនបោកគក់ច្រើនជាង ៦០.២% ហើយម៉ាស៊ីនទាំងអស់បានរកឃើញបាក់តេរី coliform ។
វិទ្យាស្ថានស្រាវជ្រាវបរិស្ថានអូសាកាក្នុងប្រទេសជប៉ុនក៏បានធ្វើតេស្តលើម៉ាស៊ីនបោកគក់គ្រួសារចំនួន ១៥៣ ហើយបានរកឃើញថាបាក់តេរីជាច្រើនបន្ទាប់ពីបោកគក់ជាប់នឹងសម្លៀកបំពាក់ដែលអាចបណ្តាលឲ្យមានជំងឺមួយចំនួនដូចជារលាកទ្វារមាសផ្សិត។
ជាពិសេសចំពោះកុមារ បាក់តេរី E. coli នៅក្នុងម៉ាស៊ីនបោកគក់កខ្វក់អាចបណ្តាលឲ្យហើម និងហូរឈាមក្នុងពោះវៀនបានយ៉ាងងាយ។ ក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាលឲ្យខូចតម្រងនោម លំពែង និងខួរក្បាល។
ដូច្នេះហើយ បន្ទាប់ពីបោកគក់រាល់ថ្ងៃ អ្នកគួរបើកគំរបដើម្បីឲ្យម៉ាស៊ីនបោកគក់មានខ្យល់ចេញចូល សម្ងួតធុងខាងក្នុង និងក្រវ៉ាត់បិទជិត និងសម្អាតខ្សែក្រវ៉ាត់តម្រង ដើម្បីកាត់បន្ថយការបំពុលនៅក្នុងម៉ាស៊ីន។ ជាមួយគ្នានេះ អ្នកគួរតែប្រើប្រាស់សាប៊ូបោកខោអាវឯកទេសជាប្រចាំ ដែលមានមុខងារប្រឆាំងបាក់តេរី ដើម្បីជួយរក្សាស្គរបោកគក់ឲ្យស្អាត។ សម្អាតតម្រងខាងក្នុងរៀងរាល់ ៣ ទៅ ៦ខែ។
បន្ថែមពីលើការយកចិត្តទុកដាក់លើការធានាសុវត្ថិភាពរបស់កុមារ វេជ្ជបណ្ឌិតក៏រំលឹកផងដែរអំពីតម្រូវការសម្អាតឧបករណ៍ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលមានបាក់តេរីជាច្រើន ហើយចាំបាច់ត្រូវសម្អាតឲ្យបានទៀងទាត់ដើម្បីការពារសុខភាព៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖soha
ចុចអាន៖បុរសចិនស្លាប់នៅវ័យ២៩ឆ្នាំ ដោយសារមានទម្លាប់ញ៉ាំអាហារពេលព្រឹកអត់ល្អ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


