ព័ត៌មានអន្ដរជាតិ
បុរសចិនស្លាប់នៅវ័យ២៩ឆ្នាំ ដោយសារមានទម្លាប់ញ៉ាំអាហារពេលព្រឹកអត់ល្អ
Liao Ming មានអាយុត្រឹមតែ ២៩ ឆ្នាំប៉ុណ្ណោះ លោកគឺជាអ្នកផ្សាយបន្តផ្ទាល់ មានជំនាញក្នុងការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនអំពីហ្គេមវីដេអូដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសចិន។
ម្យ៉ាងទៀត ដោយសារធម្មជាតិនៃការងារ គាត់តែងតែនៅផ្ទះពេញមួយថ្ងៃ ពេលភ្ញាក់ពីគេង គាត់នឹងផ្សាយផ្ទាល់ ហើយបញ្ជាទិញម្ហូបដែលត្រៀមរួចជាស្រេចយកទៅផ្ទះពេលគាត់ឃ្លាន រហូតដល់ទម្ងន់របស់គាត់ឡើងដល់ជាង ៩០គីឡូក្រាម។
នៅថ្ងៃកើតហេតុ ខណៈកំពុងហូបបាយ លោក Liao Ming ស្រាប់តែមានអាការៈក្អួតធ្ងន់ធ្ងរ ហើយទ្រាំមិនបាន ។ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ លទ្ធផលតេស្តបានបង្ហាញថា ជាតិស្ករក្នុងឈាមរបស់គាត់ឡើងខ្ពស់ដល់ ៩០ mmol/L ។

លើសពីនេះទៀត គេរកឃើញថា Liao Ming បានទទួលរងពីបញ្ហាជាបន្តបន្ទាប់ដូចជា ខ្សោយថ្លើម និងតម្រងនោម, hyperkalemia និង leukocytosis ។ ដោយសារតែ ketoacidosis ដែលបណ្តាលមកពីជាតិស្ករក្នុងឈាមខ្ពស់ខ្លាំងពេក គាត់មិនអាចរស់រានមានជីវិតបានឡើយ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីគ្រូពេទ្យក៏ដោយ។
ការមានជំងឺទឹកនោមផ្អែមនៅអាយុ៣០ឆ្នាំធ្វើឲ្យអាយុសង្ឃឹមខ្លីដល់១៤ឆ្នាំ។ ជំងឺទឹកនោមផ្អែមគឺជាជំងឺទូទៅមួយនៅក្នុងមនុស្សសម័យទំនើប ចំនួនមនុស្សដែលទទួលរងពីជំងឺនេះកាន់តែក្មេងជាងវ័យ។ ការធ្វើរោគវិនិច្ឆ័យជំងឺមុននេះ អាយុសង្ឃឹមរស់កាន់តែខ្លី។
លទ្ធផលនៃការសិក្សានេះបញ្ជាក់ពីការព្រមានមួយថា ទឹកនោមផ្អែមក្មេងជាងគេត្រូវបានគេធ្វើរោគវិនិច្ឆ័យ ហានិភ័យស្លាប់កាន់តែខ្ពស់ ។ ជាពិសេស រាល់ការធ្វើរោគវិនិច្ឆ័យនៃជំងឺទឹកនោមផ្អែមកាលពី ១០ ឆ្នាំមុន អាយុសង្ឃឹមរស់នឹងថយចុះពី ៣ ទៅ ៤ ឆ្នាំ។
ដូចដែលបានរៀបរាប់ខាងលើ ការលេចឡើងនៃជំងឺទឹកនោមផ្អែមគឺទាក់ទងដោយផ្ទាល់ទៅនឹងរបបអាហារ។ ប្រសិនបើនៅតែមានអាហារទាំងនេះនៅលើតុអាហារពេលព្រឹករបស់អ្នក អ្នកគួរតែលុបបំបាត់វាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
១ អាហារចៀន
សាច់បំពង មាន់បំពង នំដូណាត់ ប្រហិតចៀន គឺជាមុខម្ហូបអាហារពេលព្រឹកដ៏ពេញនិយមរបស់មនុស្សជាច្រើន ប៉ុន្តែអាហារទាំងនេះមានផ្ទុកជាតិខ្លាញ់ច្រើន។ ពេលចៀននៅសីតុណ្ហភាពខ្ពស់ អាស៊ីតខ្លាញ់នៅក្នុងអាហារនឹងកត់សុីទៅជា acrylamide, polycyclic អ៊ីដ្រូកាបូនក្រអូប និងសារធាតុផ្សេងទៀតដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ ការប្រើប្រាស់រយៈពេលយូរ អាចនាំឲ្យធាត់ក្នុងរាងកាយយ៉ាងងាយស្រួល និងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង។
២ បង្អែម
ខូឃី នំខេក ស្ករគ្រាប់ និងបង្អែមផ្សេងៗ ក៏ជាអាហារដែលមនុស្សជាច្រើនចូលចិត្តញ៉ាំជាអាហារពេលព្រឹកដែរ អាហារទាំងនេះសម្បូរទៅដោយកាបូអ៊ីដ្រាត ប៉ុន្តែខ្វះប្រូតេអ៊ីន និងកាកសរសៃ ប្រសិនបើទទួលទានយូរ ងាយនឹងនាំឲ្យធាត់ បង្កើនជាតិស្ករក្នុងឈាម និង កម្រិតអាំងស៊ុយលីនដាក់បន្ទុកលើលំពែង ដែលធ្វើឲ្យវាកាន់តែមានគ្រោះថ្នាក់ដល់សុខភាព។
៣ អាហាររហ័ស
ដើម្បីធានាបាននូវរសជាតិ អាហារភ្លាមៗតែងតែបន្ថែមជាតិស្ករ maltodextrin និងគ្រឿងផ្សំផ្សេងៗទៀតជាច្រើន ដែលងាយស្រួលនាំឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់បន្ទាប់ពីអាហាររួច។ ជាងនេះទៅទៀត អាហារទាំងនេះច្រើនតែមិនផ្តល់អារម្មណ៍ខ្លាំងនៃភាពឆ្អែត ដែលធ្វើឲ្យវាងាយស្រួលសម្រាប់មនុស្សក្នុងការញ៉ាំច្រើនពេក។ សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម មិនត្រឹមតែអ្វីដែលគេញ៉ាំជាអាហារពេលព្រឹកប៉ុណ្ណោះទេ តែពេលញ៉ាំក៏ពិសេសដែរ។

ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិអន្តរជាតិនៃជំងឺរាតត្បាតបានបង្ហាញថាបើប្រៀបធៀបទៅនឹងមនុស្សដែលញ៉ាំអាហារពេលព្រឹកមុនម៉ោង ៨ ព្រឹក អ្នកដែលញ៉ាំអាហារពេលព្រឹកក្រោយម៉ោង ៨ ព្រឹកមានការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ដល់ទៅ ៥៩% ។
ជាធម្មតា អាហារពេលព្រឹកគួរតែញ៉ាំនៅម៉ោង ៧ ទៅ ៨ ព្រឹក នៅពេលដែលមនុស្សមានអារម្មណ៍ឃ្លានខ្លាំងបំផុត និង ៤ ទៅ ៥ ម៉ោងក្រោយអាហារថ្ងៃត្រង់ ដែលវាកាន់តែមានប្រយោជន៍សម្រាប់ការគ្រប់គ្រងជាតិស្ករក្នុងឈាមបន្ទាប់ពីអាហារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖kenh14
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


