ព័ត៌មានអន្ដរជាតិ
មេទ័ពអ៊ីរ៉ង់ ប្តេជ្ញាធ្វើគ្រប់យ៉ាង ឲ្យតែក្រុមហាម៉ាស ឈ្នះសង្គ្រាមលើ អ៊ីស្រាអែល
ប្រមុខកងកម្លាំង Quds របស់អ៊ីរ៉ង់ បានប្តេជ្ញាធ្វើគ្រប់បែបយ៉ាង ដើម្បីគាំទ្រក្រុមហាម៉ាសនៅក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល ហើយអះអាងថា ចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន កំពុងឆ្ពោះទៅរកជ័យជម្នះដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងតំបន់ហ្គាហ្សា។
នៅក្នុងលិខិតមួយផ្ញើទៅកាន់មេបញ្ជាការកងពលតូច Ezzedine al-Qassam ដែលជាសម្ព័ន្ធក្រុមប្រដាប់អាវុធហាម៉ាស, មេទ័ព Quds លោក Esmail Qaani ប្រកាសថា “ទីក្រុងតេហេរ៉ង់និងសម្ព័ន្ធមិត្តរបស់ខ្លួន មិនអនុញ្ញាតឲ្យសត្រូវសាហាវឃោរឃៅនេះ និងអ្នកដែលឈរនៅពីក្រោយពួកគេ ដណ្តើមយកតំបន់ហ្គាហ្សានិងប្រជាជនវីរភាពរបស់ខ្លួនបានឡើយ។ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់នៅក្នុងសមរភូមិជាប្រវត្តិសាស្ត្រនេះ”។
លិខិតនេះ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែវិច្ឆិកា ដោយទីភ្នាក់ងារព័ត៌មានសាធារណរដ្ឋឥស្លាម (IRNA) ពោលគឺមួយថ្ងៃបន្ទាប់ពី Reuters រាយការណ៍ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានជូនដំណឹងដល់ក្រុមហាម៉ាសថា ប្រទេសរបស់លោកនឹងមិនចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមហ្គាហ្សាឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ីរ៉ង់ មិនទាន់ធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់ Reuters ទេ។
សូមបញ្ជាក់ កងកម្លាំង Quds គឺជាដៃប្រតិបត្តិការបរទេស របស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ដែលទទួលខុសត្រូវចំពោះបេសកកម្មយោធា និងចារកម្មហួសព្រំដែនអ៊ីរ៉ង់។
លោក Qaani បានចូលកាន់អំណាចជាមេទ័ពក្នុងឆ្នាំ២០២០ បន្ទាប់ពីអ្នកស្នងតំណែងមុនគឺលោក Qasem Soleimani ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក នៅជិតទីក្រុងបាកដាដ នៃប្រទេសអ៊ីរ៉ាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Netanyahu៖ គ្មានអ្នកណាបានសុខឡើយ បើតំបន់មជ្ឈិមបូព៌ាធ្លាក់ក្នុងដៃ អ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


