ព័ត៌មានជាតិ
បុរសជនជាតិភាគតិចព្រៅទិញដីបាន ៣០អា ប្រាប់បទពិសោធន៍ពីការចេះសន្សំលុយ
លោក ភឿក ត្រួក ដែលជាជនជាតិភាគតិចព្រៅរស់នៅក្នុងខេត្តរតនគិរីបានប្រាប់បទពិសោធន៍ពីការចេះសន្សំលុយ រហូតអាចទិញដីបានមួយកន្លែងសម្រាប់ធ្វើរបរកសិកម្ម។ ប្រាក់សន្សំរកបានដោយអាស្រ័យផលពីធនធានធម្មជាតិ និងការស៊ីឈ្នួលគេ ហើយចំណាយពេលប្រហែល ១២ ខែ ទើបមានលទ្ធភាពទិញដីដោយប្រើប្រាស់លុយសន្សំហើយថ្ងៃក្រោយចង់ប្រែក្លាយដីដែលបានទិញទុកដាំដំណាំចិញ្ចឹមជីវិត។
ជាជនជាតិភាគតិចព្រៅរស់នៅភូមិផាវ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី លោក ភឿក ត្រួក បានឲ្យដឹងថា ដីដែលទិញបាននោះមានទំហំ ៣០អា ដែលលោកបានចំណាយអស់ថវិកាជាង ១ ០០០ ដុល្លារ។

លោក ភឿក ត្រួក
បន្ថែមពីរបរធ្វើកសិកម្ម លោក ភឿក ត្រួក បច្ចុប្បន្នក៏ជាគ្រូបណ្ដុះបណ្ដាលផ្នែកហិរញ្ញវត្ថុនៅសហគមន៍ជនជាតិភាគតិចក្នុងខេត្តរតនគីរី ដែលជាគម្រោងគាំទ្រដោយធនាគារ ABA។
លោក ភឿក ត្រួក ប្រាប់ថា ការចេះសន្សំទុកដាក់លុយទើបធ្វើឲ្យលោកអាចមានលទ្ធភាពទិញដីតាមបំណងប្រាថ្នាបានដោយសារលោកបានចូលរៀនវគ្គបណ្ដុះបណ្ដាលពីការគ្រប់គ្រងហិរញ្ញវត្ថុ។
«ពីមុនខ្ញុំអត់ចេះសន្សំលុយកាក់អីទេ។ បានចាយបានចាយ មិនដឹងសន្សំគោលបំណងអ្វី។ អ្វីជាបំណងប្រាថ្នាដើម្បីអនាគត»។

បុរសរូបនេះប្រាប់វិធីសាស្រ្តនៃការសន្សំគឺលោកសន្សំទុកដាក់ជាមួយភរិយា មិនដាក់កូនជ្រូក បំពង់ឫស្សី ក្រុមសន្សំក្នុងសហគមន៍ ឬដាក់ធនាគារនោះទេ។
ការសន្សំក៏មិនកំណត់គឺតាមលទ្ធភាពដែលអាចរកបានជាថ្ងៃ ជាអាទិត្យ ឬជាខែ។ យ៉ាងណាលោក ភឿក ត្រួក បញ្ជាក់ថា ការសន្សំត្រូវចេះបែងចែកឲ្យបានច្បាស់លាស់រវាងខ្ទង់ចំណាយ និងខ្ទង់សន្សំដោយមិនត្រូវឲ្យប៉ះពាល់គ្នាទេ។
លោក ភឿក ត្រួក បានប្រាប់បន្តថា ដីដែលលោកទិញតាមរយៈប្រើប្រាស់ប្រាក់សន្សំ លោកមានបំណងយកទៅដាំដំឡូងមី ដើម្បីទុកដោះស្រាយជីវភាពក្នុងគ្រួសារទៅថ្ងៃក្រោយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


