កីឡា
សមិទ្ធផលរបស់លោក Mano Polking ក្រោយដឹកនាំថៃជាង២ឆ្នាំ
ក្រោយចាប់ផ្តើមបាន២ប្រកួត ក្នុងវគ្គជ្រមុះជុំទី២ ជើងឯកពិភពលោក World Cup ឆ្នាំ២០២៦ ក្នុងតំបន់អាស៊ី សហព័ន្ធបាល់ទាត់ថៃ បានប្រកាសជាផ្លូវការក្នុងការបញ្ចប់កុងត្រាជាមួយលោក Mano Polking គ្រូបង្វឹកក្រុមជម្រើសជាតិថៃ។

លោក Mano Polking បានចំណាយពេល២ឆ្នាំ និង៥៦ថ្ងៃ ក្នុងការដឹកនាំក្រុមជម្រើសជាតិថៃ។ ក្នុងរយៈពេលនេះ លោកដឹកនាំក្រុមជម្រើសជាតិថៃបាន៣៧ប្រកួត ឈ្នះ២១លើក ស្មើ៨លើក និងចាញ់៨លើក រកគ្រាប់បាល់សរុបបាន៦៩គ្រាប់ របូតគ្រាប់បាល់៣៧គ្រាប់។ លោកបានជួយថៃឲ្យឈ្នះជើងឯកលំដាប់ទី១អាស៊ាន AFF Championship ២លើក (ឆ្នាំ ២០២០ និង២០២២), ឈ្នះមេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២១, ទទួលបានជើងឯករងពាន King Cup, ឆ្លងផុតទៅកាន់ជុំចុងក្រោយ Asian Cup ឆ្នាំ២០២៣។
ការប្រកួតចុងក្រោយរបស់លោកគឺបានយកឈ្នះសិង្ហបុរី ៣-១ វគ្គជម្រុះជុំទី២ World Cup ឆ្នាំ២០២៦ ក្នុងតំបន់អាស៊ី កាលពីថ្ងៃទី២១ ខែវិច្ឆិកា និងបញ្ចប់កុងត្រានៅថ្ងៃទី២២ ខែវិច្ឆិកា។

ក្រុមជម្រើសជាតិថៃក៏ជាប់កាតព្វកិច្ចក្នុងការប្រកួតវគ្គសំន្សពិន្ទុក្នុងពូលពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៣ នាពេលខាងមុខដែលស្ថិតក្នុងពូល F រួមមានអារ៉ាប៊ីសាអ៊ូឌីត កៀហ្ស៊ីស៊ីស្ថាន និងអូម៉ង់ គ្រោងចាប់ផ្ដើមនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ឆ្នាំ២០២៤ ថៃក៏ត្រូវបន្តភារកចិ្ចរបស់ខ្លួនក្នុងវគ្គជម្រុះ World Cup ឆ្នាំ២០២៦ ដែលស្ថិតក្នុងពូល C មានកូរ៉េខាងត្បូង ចិន និង សិង្ហបុរី៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


