ព័ត៌មានជាតិ
បឹងកន្សែងធ្លាប់តែស្ងាត់ជ្រងំ បច្ចុប្បន្នពេលយប់កាន់តែអ៊ូអរ ហាងលក់ដូរព្រោងព្រាត
បឹងកន្សែងបានប្រែក្លាយជាគោលដៅដ៏ទាក់ទាញនៅពេលរាត្រីជាមួយការរៀបចំកន្លែងកម្សាន្តរួមទាំងសំបូរហាងអាហារបើកលក់ព្រោងព្រាតបម្រើការកម្សាន្តរបស់ភ្ញៀវទេសចរ។
បឹងកន្សែងជាបឹងធម្មជាតិមានទីតាំងស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ចម្ងាយជាង ១ គីឡូម៉ែត្រពីក្រុងបានលុង ខេត្តរតនគិរី។


លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឲ្យកម្ពុជាថ្មីដឹងថា ដោយសារមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត បឹងកន្សែងត្រូវបានរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើការកម្សាន្តដល់ភ្ញៀវទេសចរ។
នៅពេលរាត្រីភ្ញៀវទេសចរជាច្រើនចូលចិត្តមកកម្សាន្តនៅបឹងកន្សែង ដោយសារទីនោះសំបូរហាងអាហារនិងភោជនីយដ្ឋានចម្រុះមានទាំងអាហារប្រចាំតំបន់និងអាហារកុម្ម៉ង់ផ្សេង។ នៅជុំវិញបឹងមានហាងអាហារនិងភោជនីយដ្ឋាន ១៧ កន្លែងទាំងខាងនៅកើត ខាងលិច និងខាងត្បូង។

បើតាមប្រធានមន្ទីរទេសចរណ៍ខេត្ត បឹងកន្សែងខុសប្លែកពីមុនពោលក្រោយពេលអាជ្ញាធរខេត្តរៀបចំអភិវឌ្ឍជាមួយការស្ថាបនាផ្លូវជុំវិញ រួមទាំងការរៀបចំភ្លើងបំភ្លឺសាធារណៈដែលអាចទាក់ទាញភ្ញៀវមកកម្សាន្តទាំងពេលថ្ងៃនិងពេលរាត្រី។
បឹងកន្សែងធ្លាប់ជាបឹងស្ងាត់ជ្រងំដោយព្រៃធម្មជាតិ ប្រែមកជាអឺងកងដោយសកម្មភាពរបស់មនុស្សម្នាជំនួសដោយលំនៅដ្ឋាន មន្ទីរពេទ្យ ភោជនីយដ្ឋាន និង សណ្ឋាគារប្រណិតៗស្អេកស្កះ។
រដ្ឋបាលខេត្តបានកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជុំវិញមាត់បឹងកន្សែងដោយមានការពង្រីកផ្លូវ ដាក់លូបង្ហូរទឹក រៀបចំការ៉ូឡាចិញ្ចើមផ្លូវ សួនច្បារជុំវិញបឹងនិងបំពាក់ភ្លើងបំភ្លឺសាធារណៈជាដើម។ ការរៀបចំហេដ្ឋារនាសម្ព័ន្ធមានផ្លូវ ការរៀបចំភ្លើងបំភ្លឺដែលធ្វើឲ្យបរិយាកាសជុំវិញបឹងមានភាពស្រស់បំព្រង។



បុគ្គលិកមួយរូបបម្រើការនៅហាងអាហារមួយកន្លែងនៅខាងកើតបឹងកន្សែងបានឲ្យដឹងថា បឹងកន្សែងបានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅពេលរាត្រីនៅខេត្តរតនគីរី។ ដោយសារនៅមិនឆ្ងាយពីទីប្រជុំជនក្រុង ភ្ញៀវទេសចរតែងតែចូលចិត្តមកបន្ធូរអារម្មណ៍នៅបឹងកន្សែងជាពិសេសនៅពេលរាត្រី ក្រៅពីទទួលអារម្មណ៍ស្រស់ថ្លាជាមួយធម្មជាតិ ជុំវិញអាចមកទទួលទានអាហារជួបជុំក្រុមគ្រួសារនិងមិត្តភ័ក្តិ។

កាលពីពេលថ្មីៗនេះអាជ្ញាធរខេត្តរតនគិរីបានរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុករយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរមណីយដ្ឋានបឹងកន្សែង។
ពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុករយៈពេល ២ ថ្ងៃនៅបឹងកន្សែង មានប្រជាពលរដ្ឋក្នុងខេត្តចូលទស្សនាកម្សាន្តចំនួន ៤៨,២០៩ នាក់។ ក្រៅពីនោះមានភ្ញៀវទេសចរជាតិ ៩,៨៩៣នាក់ និងភ្ញៀវអន្តរជាតិ៩១៧ នាក់ សរុប ៥៩,០១៩ នាក់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


