Connect with us

ព័ត៌មានជាតិ

សល់ពីការ​ផ្គត់ផ្គង់ក្នុងអង្គភាព​កងទ័ព បន្លែ ត្រីសាច់​ នាំ​ទៅ​ដាក់លក់នៅលើទីផ្សារសហគមន៍

បានផុស

នៅ

ផលិតផលបន្លែ ត្រី សាច់ដែលបានពីការដាំដុះរបស់កងកម្លាំងយោធាតាមបណ្តាកងឯកភាពនៃវរសេនាតូចថ្មើរជើង​លេខ​៥១៣ កងពលតូចថ្មើរជើងលេខ៥១ ត្រូវ​បាននាំយកទៅដាក់លក់នៅលើទីផ្សារសហគមន៍ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា។

ការដាក់លក់នៅបន្លែ ត្រីសាច់នៅលើទីផ្សារសហគមន៍ ទទួល​បាន​ការគាំទ្រពីប្រជាសហគមន៍ថាជាផលិតផលល្អមានប្រភពច្បាស់លាស់។

បណ្តាអង្គភាពចំណុះវរសេនាតូចថ្មើរជើងលេខ ៥១៣ តែងធ្វើការប្រឡងប្រណាំងដាំដុះបន្លែចម្រុះនិងការងារចិញ្ចឹមត្រីសត្វ ហើយ​ដែល​បន្លែត្រីសាច់ទាំងនោះក្រោយផ្គត់ផ្គង់ដល់កងកម្លាំងគ្រប់គ្រាន់តែងនាំយកទៅលក់នៅទីផ្សារដើម្បីបានថវិកាកសាងអង្គភាពនិងជួយឧបត្ថម្ភក្នុងកិច្ចការងារមនុស្សធម៌ផ្សេងៗ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ ស ថេត ៖ មន្រ្តី​ក្រោម​ឱវាទ​ ត្រូវ​ចេញ​ប្រតិបត្តិ​បង្រ្កាប​បទល្មើស​បច្ចេកវិទ្យា​ជា​បន្ទាន់ ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម