ព័ត៌មានជាតិ
ប្រើសាច់ពីកសិដ្ឋានផ្ទាល់ខ្លួន សិប្បកម្មសាច់ក្រកមួយកន្លែងផ្គត់ផ្គង់ទីផ្សារវិលជុំបានដល់ ៥០០ គីឡូក្នុងមួយថ្ងៃ
សិប្បកម្មសាច់ក្រក និងសាច់ងៀត លីហួន ហ្វូត ខេត្តសៀមរាប មានតម្រូវការទីផ្សារខ្ពស់ ដែលអាចផ្គត់ផ្គង់វិលជុំបានរហូតដល់ ៥០០គីឡូក្រាម ក្នុងមួយថ្ងៃទៅកាន់អតិថិជនទាំងនៅក្នុងខេត្តសៀមរាប និងតាមបណ្ដាខេត្តនានា។ នេះបើតាមការឲ្យដឹងពីអ្នកស្រី សុង លីហួន ម្ចាស់សិប្បកម្ម។

ថ្លែងមកកាន់ «កម្ពុជាថ្មី» អ្នកស្រី សុង លីហួន បានឲ្យដឹងថា បច្ចុប្បន្ននេះសិប្បកម្មសាច់ក្រក និងសាច់ងៀត អ្នកស្រី មានសមត្ថភាពផ្គត់ផ្គង់ទៅតាមតម្រូវទីផ្សាររបស់អតិថិជន ដោយក្នុងមួយថ្ងៃនាំចេញសាច់ក្រករហូតដល់ ៥០០ គីឡូក្រាម។ លើសពីនេះ សាច់ក្រក់ និងសាច់ងៀត របស់សិប្បកម្ម អ្នកស្រី មិនត្រឹមមានតម្រូវការខ្ពស់ទីផ្សារក្នុងខេត្តប៉ុណ្ណោះ ប៉ុន្តែក៏បានវាយលុកនាំចូលទៅកាន់បណ្ដាខេត្តនានាប្រមាណជា ១៨ខេត្តបន្ថែមទៀតផងដែរ គឺនៅតែ ៥ខេត្តទៀត ដែលផលិតផលរបស់់អ្នកស្រីនៅមិនទាន់បាននាំចូល។
អ្នកស្រី សុង លីហួន បានអះអាងថា សាច់ដែលយកមកកែច្នៃចេញជាសាច់ក្រក និងសាច់ងៀត នៅក្នុងសិប្បកម្មអ្នកស្រីសុទ្ធសឹងជាសាច់សត្វ ដែលបានមកពីក្នុងកសិដ្ឋានខ្លួនឯងផ្ទាល់ មិនមែនជាសាច់នាំចូលឡើយ គឺអាចធានាបានដល់គុណភាព និងសុវត្ថិភាពក្នុងការទទួលទាន។ ហើយបច្ចុប្បន្ន សិប្បកម្ម លីហួន មានកែច្នៃសាច់ក្រកចំនួន ៣ប្រភេទដូចជា សាច់ក្រកជ្រូកពិសេសលេខ ១ សាច់ក្រកគោ និងសាច់ក្រកជ្រូក ក្រៅពីនេះ ក៏នៅមាន សាច់ផាត់ ងៀតគោ ងៀតជ្រូក ជាដើម។ ប៉ុន្តែ ចំណោមផលិតផលទាំងអស់ខាងលើនេះ សាច់ក្រកមានតម្រូវការខ្ពស់ជាងគេនៃការនាំចេញ ក្រៅពីនេះចំពោះសាច់ផាត់ សាច់ងៀត យោងទៅតាមតម្រូវការអតិថិជនជាក់ស្ដែង។

ម្ចាស់សិប្បកម្មរូបនេះ បានរៀបរាប់ថា សាច់ក្រកជ្រូកពិសេសលេខ១ ជាប្រភេទសាច់ក្រក ដែលមានសាច់ច្រើន ខ្លាញ់តិច មានតម្លៃ កន្លះគីឡូ ២ម៉ឺន, សាច់ក្រកជ្រូកលេខ២ សាច់ពាក់កណ្ដាល និងខ្លាញ់ពាក់កណ្ដាល តម្លៃ ១៨០០០រៀល ទម្ងន់កន្លះគីឡូ និងសាច់ក្រកគោ គឺសាច់ក្រកគ្រឿងគល់ស្លឹកគ្រៃ ទម្ងន់កន្លះគីឡូ តម្លៃ ២ម៉ឺនរៀល។ ដោយឡែក សាច់ជ្រូកងៀតវិញ តម្លៃ ១៥០០០រៀល ងៀតឆ្អិត តម្លៃ ២ម៉ឺនរៀល។

ជាមួយគ្នានេះ ពាក់ព័ន្ធការផលិតមុនអាចចេញជាផលិតផលសម្រេច អ្នកស្រី លីហួន បន្តថា «សាច់សត្វមុននាំចេញពីកសិដ្ឋាន យកមកកែច្នៃ ធ្វើជាសាច់ក្រក ឬសាច់ងៀត គឺត្រូវឆ្លងកាត់កុងស៊ី ពេទ្យសត្វត្រួតពិនិត្យរកមេរោគ កន្លែងពិសោធន៍ និងឆ្លងកាត់ម៉ាស៊ីនសម្ងួត ជាដើម។ ក្នុងនោះ សាច់ក្រក យើងត្រូវប្រើពេលផលិតចំនួន ៣ថ្ងៃទើបអាចយកមកលក់បាន ហើយសាច់ផាត់ត្រូវរងចាំជាង ១ថ្ងៃ»។
ទៀតសោត នៅក្នុងការចរាចរណ៍នៅលើទីផ្សារជាច្រើនឆ្នាំមកនេះ «សិប្បកម្ម លីហួត ហ្វូត» តែងតែទទួលបានការសរសើរពីរសជាតិ គុណភាពនៃការវិចខ្ចប់ ព្រមទាំងសុវត្ថិភាព ពីអតិថិជនថា ជាផលិតផលល្អ និងមានទំនុកចិត្តនៅក្នុងការបរិភោគ។

យ៉ាងណាមិញ ម្ចាស់ «សិប្បកម្ម លីហួន ហ្វូត» ក៏បានសំណូមពរដល់ពលរដ្ឋក្នុងស្រុកមេត្តាជួយគាំទ្រផលិតផលដែលផលិតក្នុងស្រុកស្រាប់ដើម្បីអាចជួយជំរុញដល់កភាពមានការងារធ្វើ ជាពិសេសអាចជួយកាត់បន្ថយផលិតផលនាំចូល។ មួយវិញទៀតត្រូវដឹងថា បច្ចុប្បន្នខ្មែរយើងក៏អាចធ្វើបានប្រកបដោយសុវត្ថិភាព រស់ជាតិឆ្ងាញ់ និងបរិភោគដោយទំនុកចិត្តផងដែរ។
គួរបញ្ជាក់ថា សិប្បកម្ម លីហួ ហ្វូត ធ្លាប់ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម ភូមិមួយផលិតផលមួយ បញ្ជាក់ថាជាសិប្បកម្មកែច្នៃប្រកបដោយគុណភាព សុវត្ថិភាពចំណីអាហារ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ