Connect with us

ព័ត៌មានជាតិ

លោក ហែម ដារិទ្ធិ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តព្រះសីហនុ

បានផុស

នៅ

លោក ហែម ដារិទ្ធិ អតីតអភិបាលខណ្ឌមានជ័យ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុហើយ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្តមានរបស់លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី១៨ ខែធ្នូ នេះ។

លោក ប្រាក់ សំអឿន និងលោក ហែម ដារិទ្ធិ (លោក ហែម ដារិទ្ធិ នៅស្តាំដៃ) រូបភាពពី៖ រដ្ឋបាលខេត្តព្រះសីហនុ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីប្រកាសចូលកាន់តំណែងនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគាំទ្រ និងលើកទឹកចិត្តដល់លោក ហែម ដារិទ្ធិ ឳ្យយកចិត្តទុកដាក់ខ្ពស់ ដើម្បីអនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការអភិវឌ្ឍ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានឱ្យលោក ហែម ដារិទ្ធិ ប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ផងដែរ។

លោក គួច ចំរើន (រូបភាពពី៖ រដ្ឋបាលខេត្តព្រះសីហនុ)

ដោយឡែក រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន បានផ្តាំផ្ញើដល់លោក ហែម ដារិទ្ធិ ដែលជាអភិបាលរងថ្មី ត្រូវខិតខំបំពេញការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបម្រើសង្គមជាតិ និងប្រជាពលរដ្ឋឱ្យបានល្អ។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងជាមួយគណៈអភិបាលខេត្ត គណៈអភិបាលក្រុង ស្រុក ពិសេសមន្រ្តីរាជការក្រោមឱវាទ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំចាត់ចែងការងារប្រចាំថ្ងៃនៅរដ្ឋបាលខេត្តព្រះសីហនុ និងអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីឱ្យសង្គមរីកចម្រៀនគ្រប់វិស័យ។

លោក ប្រាក់ សំអឿន (រូបភាពពី៖ រដ្ឋបាលខេត្តព្រះសីហនុ)

សូមជម្រាបថា មុនក្លាយជាអភិបាលរងខេត្តព្រះសីហនុនេះ លោក ហែម ដារិទ្ធិ គឺជាអភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់មក នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមអនុក្រឹត្យ ស្តីពីការតែងតាំងមន្ត្រី បានតែងតាំងលោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងចូលកាន់តំណែងនៅថ្ងៃទី១៨ ខែធ្នូនេះ៕

លោក ហែម ដារិទ្ធិ (រូបភាពពី៖ រដ្ឋបាលខេត្តព្រះសីហនុ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ពី​ខេត្ត​កោះកុង​ដល់​ខេត្ត​ព្រះវិហារ មានច្រក​ទ្វារ​ព្រំដែន​ផ្លូវ​ការ​ចំនួន ២៤ ជាមួយ​ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ឆេះស្រឡាងនៅជិតកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ីសម្លាប់មនុស្ស៥នាក់

ព័ត៌មានជាតិ២១ នាទីutes មុន

កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រឡងគិតលេខរហ័សកម្រិតអន្តរជាតិ ដែលមានសិស្សចូលរួម៤០ប្រទេស

ជីវិតកម្សាន្ដ២៣ នាទីutes មុន

ជីវិត ត្រចៀកកាំ ធ្លាប់តែល្បីល្បាញ ពេលនេះសូម្បីតែកេរ្តិ៍ឈ្មោះក៏លែងមានអ្នកស្គាល់

កីឡា២៧ នាទីutes មុន

អ្នក​គាំទ្រ​កំពុង​ពេញ​ចិត្ត ខ្សែ​បម្រើ ៣ នាក់​នៅ​ក្រុម​ U23 កម្ពុជា តែ​ត្រូវ​បង្កើន​ខ្សែ​ប្រយុទ្ធ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

កីឡា២៣ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម