Connect with us

ព័ត៌មានជាតិ

ក្នុងនាមជាខ្មែរ! និស្សិត  រ៉ិន  សុធីប  បង្ហាញមោទនភាពចំពោះបេសកកម្មសម្តេចធិបតី និងលោកជំទាវ នៅជប៉ុន

បានផុស

នៅ

ក្នុងនាមជាខ្មែរ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ យុវតី រិន សុធីប បានបង្ហាញនូវមោទនភាព និងបានចេញមកអបអរសាទរតាមរយៈសារជាវីដេអូផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុកជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន- ជប៉ុន លើកទី៥០ ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។

(យុវតី រ៉ិន សុធីប )
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ចាកចេញពីមាតុភូមិកំណើតកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ដើម្បីចូលរួមកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ានជប៉ុន ដែលរៀបចំឡើងនៅទីក្រុងតូក្យូ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វឺមីអូ។ លើសពីដំណើរដើម្បីចូលរួមកិច្ចប្រជុំ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឆ្លៀតជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីជប៉ុន សម្ដេចជួបជាមួយថ្នាក់ដឹកនាំជប៉ុន ជួបជាមួយម្ចាស់ក្រុមហ៊ុនធំៗ ក្នុងគោលដៅដើម្បីឧត្ដមប្រយោជន៍សម្រាប់មាតុភូមិកម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតី បានធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញហើយនៅរសៀលថ្ងៃទី១៩ខែធ្នូ។

(ទស្សនា​វីដេអូ​)

តាមរយៈវីដេអូរយៈពេល ២៖៥៩វិនាទី ដែលបានផ្សព្វផ្សាយលើគណនីហ្វេសប៊ុកនៅរសៀលថ្ងៃទី១៩ ខែធ្នូនេះ និស្សិត រ៉ិន សុធីប អះអាងពីការបានកត់សម្គាល់ដូច្នេះថា “ សម្រាប់ដំណើរទស្សនកិច្ចមួយនេះ បើទោះបីជាមានរយៈពេលខ្លីក៏ពិតមែន ក៏ប៉ុន្តែគាត់(សម្ដេចហ៊ុន ម៉ាណែត)បានចំណាយពេលដ៏មានតម្លៃជាមួយនឹងប្រតិភូក៏ដូចជាមន្ត្រីជាន់ខ្ពស់ ក្រុមហ៊ុនផ្សេងៗនៅប្រទេសជប៉ុន ដើម្បីពិភាក្សាការងារ ធ្វើជំនួញ ក៏ដូចជាព្យាយាមពង្រីកនូវទំនាក់ទំនងជាមួយជប៉ុន”។

 តាមរយៈវីដេអូដដែល  និស្សិត រ៉ិន ស្រីធីប បានយល់ឃើញថា ចំពោះសកម្មភាពដែលសម្ដេចនាយករដ្ឋមន្ត្រីចំណាយពេលដ៏មានតម្លៃជួបជាមួយសហគមន៍ខ្មែរដែលរស់នៅលើទឹកដីជប៉ុន គឺដោយសារសម្ដេចធិបតី ចង់ដឹងពីសុខទុក្ខ ការរស់នៅ ការធ្វើការ ការធ្វើដំណើរ របស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះ។

លើសពីនេះ និស្សិត រ៉ិន ស្រីធីប បានយល់ឃើញថារាល់ប្រជាពលរដ្ឋដែលចូលជួបសំណេះសំណាលជាមួយសម្ដេចធិបតី គឺសុទ្ធសឹងជាប្រជាពលរដ្ឋដែលមានទឹកចិត្តស្រឡាញ់ជាតិមាតុភូមិកម្ពុជា ចង់អភិវឌ្ឍន៍ មានស្មារតីថែរក្សាសន្តិភាព ចង់ចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា។

 សូមរំលឹកបន្តិចថានិស្សិតស្រី រ៉ិន សុធីប កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៣ ដែលកើតនៅក្នុងគ្រួសារក្រីក្រ គ្មានលទ្ធភាពបង់ថ្លៃសាលារៀននៅភ្នំពេញ បានចេញវីដេអូចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន។ សុធីប គឺជានិស្សិតម្នាក់ មានឱកាសប្រឡងជាប់ ហើយទទួលបានអាហារូបករណ៍សិក្សាដោយឥតគិតថ្លៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម