ព័ត៌មានជាតិ
ពលរដ្ឋសប្បាយចិត្តក្រោយអាជ្ញាធរដាក់គ្រឿងចក្រជួសជុលផ្លូវមួយខ្សែដែលខូចខាតយូរឆ្នាំ
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរសង្កាត់ចោមចៅទី៣ បានដាក់គ្រឿងចក្រដេីម្បីជួសជុលឱ្យល្អឡេីងវិញផ្លូវបេតុងមួយខ្សែដែលរងការខូចខាតជាយូរមកហេីយ ធ្វើឲ្យប៉ះពាល់ដល់ការធ្វេីដំណេីរ និងប្រកបរបររកទទួលទានរបស់បងប្អូនប្រជាពលរដ្ឋ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ផ្លូវខាងលេីស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលទ្រុឌទ្រោមជាយូមកហេីយ។ លោកបន្តថា ផ្លូវដែលត្រូវបានជួសជុលមានប្រវែង៧២ ម៉ែត្រ ទទឹង៨ម៉ែត្រ ហេីយថវិការដែលជួសជុលនេះ គឺជាមូលនីធិអភិវឌ្ឍរបស់សង្កាត់ចោមចៅទី៣។

ជាមួយគ្នានោះផងដែរ លោកស្រី ថា ធីថា ជាអាជីវកលក់ដូរនៅទីនោះបានឱ្យដឹងថា រូបគាត់រស់នៅទីនោះអស់រយៈពេល១០ឆ្នាំមកហេីយ ចំណែកផ្លូវដែលខូចខាងលេីគឺរយះពេលប្រហែល៤ឆ្នាំមកហេីយ ដោយរងផលប៉ះពាលដល់ការរស់នៅ និងប្រកបរបរទទួលទានយ៉ាងខ្លាំង តែមកដល់ពេលនេះដោយមានការយកចិត្តទុកដាក់របស់អាជ្ញាធរក៏បានជួសជុលឱ្យល្អស្អាតឡេីងវិញ ធ្វេីឱ្យរូបគាត់សប្បាយចិត្ត និងសូមអរគុណដល់អាជ្ញាធរសង្កាត់ចោមចៅទី៣ ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


